ខាន់ ចេ​សា និង​ជើង​ខ្លាំង​ពិភពលោក ៧​នាក់នឹង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ WNO នា​ខែក្រោយ​

2021/08/09 04:52:56 pm        166

​ជឺ​ជិត​ស៊ូ​៖ ជើង​ខ្លាំង​កីឡា​ជឺ​ជិត​ស៊ូ​ពិភពលោក​ចំនួន ៨​នាក់ទម្ងន់ ១១៥​ផោន (​ជាង ៥២​គីឡូ​ក្រាម​​) នឹងត្រូវ​ជួបគ្នា​លើស​ង្វៀន Who’s Number One ឬ​នរណា​លេខ​១ នា​ថ្ងៃទី​២៥-២៦ ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខដើម្បី​ប្រជែង​ខ្សែក្រវាត់ WNO Strawweight Champion អម​នូវ​ប្រាក់រង្វាន់​ចំនួន ៣​ម៉ឺន​ដុល្លារ ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ខាន់ ចេ​សា ផង​ដែរ។​

​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ បាន​សម្រិតសម្រាំង​សុទ្ធតែ​កីឡាការិនី​ជើង​ខ្លាំង​ចូលរួម រួមមាន​កីឡាការិនី​ចំណាត់ថ្នាក់​លេខ​១ ពិភពលោក Mayssa Bastos ដែល​កីឡាការិនី​ប្រេ​ស៊ី​ល​រូបនេះធ្លាប់បាន​យកឈ្នះ​កីឡាការិនី ខាន់ ចេ​សា ២​ដង​រួចមកហើយកាលពីដើម​ខែមេសា និង​ពាក់​កណ្ដាល​ខែឧសភា​កន្ល​ង​ទៅ រួមទាំង​កីឡាការិនី​ចំណាត់ថ្នាក់​លេខ​២ ពិភពលោកគឺ​កីឡាការិនី​ចិន Grace Gundrum។​ ​បន្ទាប់មក​គឺ​អ្នក​ប្រយុទ្ធ​កូនកាត់​បី​សាសន៍​កម្ពុជា​-​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក ខាន់ ចេ​សា ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ពិភពលោក។ រីឯ ៥​រូប​ទៀតសុទ្ធតែ​កីឡាការិនី​ជើង​ខ្លាំង​អាមេរិករួមមាន​កីឡាការិនី Daniele Kelly ដែល​ធ្លាប់​ប្រកួត​ចាញ់​កីឡាការិនី ខាន់ ចេ​សា ម្ដង​កាលពីដើម​ខែកុម្ភៈ​, កីឡាការិនី Amanda "Tubby" Alequin, កីឡាការិនី Alex Nguyen, កីឡាការិនី Jessica Crane និង​កីឡាការិនី Tammi Musumeci។​

​តាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នេះ​គឺជា​ការប្រកួត​ប្រភេទ​ទម្ងន់​ស្រាល​ដ៏​ធំ​ប្រចាំឆ្នាំ ដែល​ពោល​ពេញ​ដោយ​ការចាប់អារម្មណ៍ ដ្បិត​បេក្ខភាព​ចូលរួមសុទ្ធតែជា​កីឡាការិនី​លេចធ្លោ និង​ល្បីឈ្មោះ​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ពួកគេ​នឹងត្រូវ​ធ្វើការ​ប្រកួតប្រជែង​រយៈពេល ២​ថ្ងៃដើម្បី​ស្វែងរក​ជើង​ខ្លាំង​កីឡា​ការិនី​ជឺ​ជិត​ស៊ូ​ប្រភេទ​ទម្ងន់ ១១៥​ផោន។ ចាំ​មើល ​តើ​កីឡា​ការិនី​រូប​ណានឹង​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់ WNO Strawweight Champion អម​នូវ​ប្រាក់​រង្វាន់ ៣​ម៉ឺន​ដុល្លារ​?

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm