គ.ជ.ប ទទួលបានបណ្តឹងចំនួន៧ ទាក់ទងនឹងការរាប់សន្លឹកឆ្នោតឡើងវិញ

2024/05/29 07:37:00 pm        298

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតមក​ដល់​ពេល​នេះ គ.ជ.ប ទទួលបានបណ្តឹង​ចំនួន៧​ ទាក់ទងនឹង​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ពាក់ព័ន្ធ​ការ​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។

ថ្លែងប្រាប់ BTV នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ បានកំពុងបន្តបិទផ្សាយការប្រកាសលទ្ធបណ្តោះអាសន្នបានចំនួនជិត២០រាជធានី ខេត្ត​នោះ​ មានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន៥ បានទទួលបណ្តឹងចំនួន៧ ដែល​គណបក្សនយយោបាយស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញ។

ឯកឧត្តម បញ្ជាក់ថា ការដោះស្រាយ​ពាក្យ​បណ្តឹង​របស់​គណបក្ស​នយោបាយ​លើ​បណ្តឹង​ទាំង​៧​កំពុង​តែ​ដោះស្រាយជាបន្តបន្ទាប់ ក្នុងករណីតំណាង​គណបក្ស​នយោបាយ​មិន​ទទួល​យក​ចំពោះ​ការ​សម្រេច​របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គ.ជ.ប ស្វាគមន៍ក្នុង​ការ​ទទួល​បណ្តឹង ដើម្បីដោះស្រាយជូនដល់គណបក្សនយោបាយបន្ថែមទៀត។

ជុំវិញបណ្តឹងខាងលើ អ្នកនាំពាក្យ គ.ជ.ប លើកឡើងថា ការដាក់​ពាក្យ​របស់​គណបក្ស​នយោបាយ​ឆ្លុះ​បញ្ចាំង​ពី​ភាពចាស់ទុំរបស់់អ្នកនយោបាយ ដែលប្រើប្រាស់យន្ត​ការ​បណ្តឹង​ជា​ជាង​វាយ​ប្រហារ​លើ​កា​រ​បោះឆ្នោតទៅតាមសាធារណៈ ឬប្រព័ន្ធផ្សព្វផ្សាយនានា។

អ្នកនាំពាក្យ គ.ជ.ប បន្តថា យោងតាមប្រតិទិនរបស់គ.ជ.ប ក្នុងករណីមិ​ន​មាន​ពាក្យ​បណ្តឹង​ប្តឹង​ទៅ​កាន់​គ.ជ.បនោះទេ នាថ្ងៃទី៨ ខែមោមិថុនា ឆ្នាំ២០២៤ នឹងរៀបចំការប្រកាសលទ្ធផលផ្លូវការ រួម​ទាំងអាសនៈ និងសមាសភាពដែលជាប់ជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ សម្រាប់​អាណត្តិទី៤ ឆ្នាំ២០២៤។

ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤នេះ មានគណបក្ស​នយោបាយដែលចូលរួមប្រកួតប្រជែងចំនួន៥គណបក្សនយោបាយ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ខណៈអ្នកបោះឆ្នោតបានចូលរួមសរុបចំនួន ១១,៥៩៨ ស្មើ៩៩,៧៩ភាគរយ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        199
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        180
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm