ក្រសួងការងារ កំពុងពន្លឿនការផ្លាស់ប្តូររថយន្តដឹកកម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន ឱ្យស្របតាមបទដ្ឋានបច្ចេកទេស

2024/05/29 07:58:18 pm        116

ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការ​ផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការ​គិតគូរ​ដែល​រាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករនិយោជិត ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្រប​តាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់​ដល់​ចំណូល​ផង​ដែរ​។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត​ឱ្យ​ស្រប​តាម​បទ​ដ្ឋាន​បច្ចេកទេស និងផាសុកភាព” នៅព្រឹកថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គពិធីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានទាំងកម្មករនិយោជិត និយោជក អ្នក​ប្រកបរបរដឹកជញ្ជូន និងអង្គការដៃគូ ដើម្បីធានា​ការ​ផ្លាស់ប្តូរ​មួយ​ដែល​គ្រប់​ភាគី​ទទួល​យក​បាន​ និងពេញចិត្ត ព្រោះថា មានតែធាតុចូល ដែលឈរលើស្មារតីជាក់ស្តែងនិយម ដែលមិ​ន​ប៉ះពាល់​ដល់ភាគីណាមួយប៉ុណ្ណោះទេ ទើបធ្វើឱ្យការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ដែល​ប្រកប​ដោយ​បទដ្ឋានបច្ចេកទេស និងផាសុកភាពនេះទទួលបានជោគជ័យ។

សូមរំលឹកថា ការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរសមរម្យនេះ គឺជាអនុសាសន៍មួ​យ​ក្នុង​ចំណោម​អនុសាសន៍ ១០ចំណុច ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ឱ្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។ ដើម្បីសម្រេចអនុសាសន៍នេះ ក្រសួងការងារ តាមរយៈ​បេឡាជាតិ​សន្តិសុខ​សង្គម បានរៀបចំការពិភាក្សាជាមួយភាគីពាក់ព័ន្ធចំនួន៦លើក រួចមកហើយ។

ជាមួយ​នឹងសិក្ខាសាលា ដែលមានទាំងកម្មករនិយោជិត និងសហជីពចូលរួម ឯកឧត្តមរដ្ឋមន្ត្រី បាន​រំលឹកថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី ពិតជា​បាន​គិត​គូរ​រ​គ្រប់​ជ្រុង​ជ្រោយ ចំពោះកម្មករនិយោជិត មិនត្រឹមតែពេលកំពុងធ្វើការ ឬពេលមាន​បញ្ហា​សុខភាព​នោះ​ទេ សូម្បីតែពេលធ្វើដំណើរ ក៏ជាក្តីកង្វល់ ដែលរាជរដ្ឋាភិបាល​កំពុង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ផង​ដែរ៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm