រដ្ឋអាជ្ញាអាមេរិក បិទបញ្ចប់ទឡ្ហីករណ៍ក្នុងសំណុំរឿងប្រាក់បំបិទមាត់របស់លោក Trump

2024/05/29 08:10:56 pm        103

ទឡ្ហីករណ៍ចុងក្រោយក្នុងសំណុំរឿងប្រាក់បំបិទមាត់របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានបិទបញ្ចប់កាលពីល្ងាចថ្ងៃអង្គារ (២៨ ឧសភា) បន្ទាប់ពីក្រុមរដ្ឋអាជ្ញាបានប្រាប់ក្រុមចៅក្រមនៅក្នុងការកាត់ក្តីនៅទីក្រុងញូវយ៉ក (New York) ថា ការប៉ុនប៉ងលាក់បាំងការបង់ប្រាក់ដល់តារាភាពយន្តអាសអាភៀស នាង ស្តមមី ដានីញ៉ែលស៍ (Stormy Daniels) គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងខុសច្បាប់របស់លោក ត្រាំ ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។

រដ្ឋអាជ្ញាបាននិយាយក្នុងអំឡុងពេលជាច្រើនម៉ោងនៃការបិទទឡ្ហីករណ៍ថា លោក ត្រាំ ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ឱ្យនាង ដានីញ៉ែលស៍ បានធ្វើការជាមួយអតីតមេធាវីរបស់ខ្លួនកាលនោះ គឺលោក ម៉ៃខល ខូហេន (Michael Cohen) និងអតីតអ្នកបោះពុម្ពផ្សាយសារព័ត៌មានដើម្បីលាក់ព័ត៌មាននេះពីអ្នកបោះឆ្នោត។ លោក ចសវ័រ ស្ទេងក្លាស (Joshua Steinglass) ដែលជាជំនួយការមេធាវីក្នុងតំបន់ បានហៅទង្វើនេះថាជា «ការវិទ្ធង្សនានៃលទ្ធិប្រជាធិបតេយ្យ» (ការបំផ្លិចបំផ្លាញលិទ្ធិប្រជាធិបតេយ្យ)។

នៅចំពោះមុខគណៈវិនិច្ឆ័យដោយបង្ហាញឯកសារក្នុងសំណុំរឿងនេះ លោក ស្ទេងក្លាស បាននិយាយថាមាន «មានភស្តុតាងគរដូចភ្នំ» ដែលបង្ហាញថាលោក ត្រាំ ឱ្យប្រាក់លោក ខូហេន យកទៅបំបិទមាត់នាង ដានីញ៉ែលស៍ ជាជាងប្រើសម្រាប់ការចំណាយផ្លូវច្បាប់។

ជាមួយគ្នានេះ ក្រុមតវ៉ាក្ដីខាងលោក ត្រាំ ក៏បានបង្ហាញទឡ្ហីករណ៍បញ្ចប់របស់ខ្លួន ដោយមេធាវីរបស់លោក ត្រាំ គឺលោក ថុត ប្លង់ស្ហា (Todd Blanche) បានប្រាប់ក្រុមចៅក្រមថា រដ្ឋអាជ្ញាមិនបានបញ្ជាក់ពីករណីរបស់ពួកគេទេ។ ចៅក្រមតុលាការកំពូលទីក្រុងញូវយ៉ក លោក វ័ន មើឆាន (Juan Merchan) បាននិយាយថា ការពិភាក្សាសម្រេចលើសំណុំរឿងនេះរបស់គណៈវិនិច្ឆ័យ ត្រូវបានរំពឹងទុកនៅថ្ងៃពុធនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        8
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm