ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីនៃកម្ពុជា ប្រទានព្រះរាជអំណោយដល់មន្ត្រីបុគ្គលិកស៊ីម៉ាក់នៅភ្នំពេញជាង ២៦០នាក់

2024/05/29 09:16:42 pm        243

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រទានព្រះរាជអំណោយដ៏ថ្លៃថ្លា ដល់មន្រ្តីបុគ្គលិកនៃទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ , វិទ្យា ស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន មណ្ឌលសុនខ កង ឯកភាពកំចាត់មីនដើម្បីអភិវឌ្ឈ និងអង្គភាពប្រតិបត្តិការក្រោមទឹក សរុបចំនួន ២៦២ នាក់។

ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះ បាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រគល់ដល់មន្រ្តីបុគ្គលិក នៃទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ វិទ្យា ស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន មណ្ឌលសុនខ កង ឯកភាពកំចាត់មីនដើម្បីអភិវឌ្ឈ និងអង្គភាពប្រតិបត្តិការក្រោមទឹក សរុបចំនួន២៦២នាក់ តាមរយះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់នាវេលាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅទី បញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។

ក្នុងពិធីប្រគល់ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ព្រះករុណាព្រះ បាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត តែងតែយកព្រះទ័យទុកដាក់ជាខ្លាំងក្នុងវិស័យសកម្មភាពមីនតាមរយៈការប្រទានព្រះរាជអំណោយជាថវិកាផ្ទាល់ព្រះអង្គ នៅក្នុងការចូលរួមការបោសសម្អាតមីនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងផែនការបោស សម្អាតមីន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិ ភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើក កម្ពស់ ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសបានបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងដោះមីនទាំងអស់របស់អង្គភាព CMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមដើម្បីផ្តល់សុខសុវត្ថិភា ពដល់ប្រជានុរាស្ត្រព្រះអង្គ។

តបចំពោះព្រះរាជគុណូបការៈនិងព្រះរាជហឫទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះមន្រ្តីទាំងអស់នៃអង្គភាព CMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោស សម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដ របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលឹកអង្គភាពស៊ីម៉ាក់ទាំងអស់ សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតនិងសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេ ប្រកប ដោយព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំ មួន និងមានព្រះជន្មាយុយឺនយូរជាង រយ ព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំុដល់កូន ចៅ ចៅទួតរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm