អយ្យការ និងមន្រ្តីនគរបាលយុត្ដិធម៌ប្រជុំពិភាក្សាការងារអនុវត្តច្បាប់ លើការបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង

2024/05/29 09:48:36 pm        122

កំពង់ឆ្នាំង៖ ដើម្បីរក្សាអោយបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំជាមួយមន្ត្រីនគរបាលយុត្តិធម៌ មកពីស្នងការដ្ឋាននគរបាលខេត្ត អធិការក្រុងស្រុកទាំង០៨ និងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងស្រុកទាំង០៨ ដើម្បីពិភាក្សាលើការងារអនុវត្តច្បាប់ និងតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្ដិធម៌ ជាពិសេសការដាក់ចេញនូវយន្តការក្នុងការបង្ការ និងបង្ក្រាបលើករណីក្មេងទំនើង ដែលតែងតែបង្កអសន្តិសុខដល់ប្រជាពលរដ្ឋ និងសង្គម ។

ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ដើម្បីអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាល់មន្ត្រីនគរបាលយុត្ដិធម៌ទាំងអស់ ត្រូវប្រើវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងអោយខាងតែបាននៅតាមមូលដ្ឋានរបស់ខ្លួន ដោយត្រូវរៀបចំបញ្ជីឈ្មោះ គ្រប់គ្រងមុខសញ្ញា ឱ្យបានច្បាស់លាស់ នូវមុខសញ្ញាក្រុមក្មេងទំនើង ក្រុមជួញដូរគ្រឿងញៀន ក្រុមចោរកម្ម និងជនទើបចេញពីពន្ធនាគារជាដើម ។ ត្រូវរៀបចំចំណាត់ថ្នាក់មុខសញ្ញា អ្នកបញ្ជា អ្នកដៃដល់ អ្នកហែរហម ។ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការអប់រំទៅលើមុខសញ្ញាក្រុមក្មេងទំនើង ដោយអញ្ជើញអាណាព្យាបាល លោកគ្រូអ្នកគ្រូ មកជួយអប់រំក្រុមក្មេងទាំងនោះនៅប៉ុស្តិ៍នគរបាល ។ តាមដានសកម្មភាពក្មេងទំនើង និងបំបែកក្រុមក្មេងទំនើងដែលផ្តុំជួបជុំគ្នា ។ រៀបចំកម្លាំងអន្តរាគមន៏ដើម្បីចេញល្បាតនៅតាមតំបន់ដែលមានលក្ខណៈស្មុគស្មាញ និងងាយកើតមានបទល្មើស ដើម្បីធានាឱ្យបាននូវប្រតិបត្តិការបង្ក្រាបឱ្យបានទាន់ពេលវេលា។ ចំពោះបញ្ហារបបរាយការណ៍វិញ ឯកឧត្តមបានធ្វើការរំលឹកជាថ្មីម្ដងទៀតដល់មន្ត្រីនគរបាលយុត្ដិធម៌ ត្រូវអនុវត្តការរាយការណ៍ស្របតាមបញ្ញត្តិនៃមាត្រា៨៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

មន្ត្រីនគរបាលយុត្តិធម៌ គឺសំដៅទៅលើអ្នករក្សានគរ ដែលមានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការការពារ ថែរក្សានូវសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ដូចនេះ ទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្ត ត្រូវយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ហើយត្រូវអនុវត្តការងារទាំងអស់នោះអោយត្រូវទៅតាមច្បាប់ និងទទួលបានជោគជ័យផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm