សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ខេត្តបាត់ដំបង

2024/05/29 10:05:19 pm        485

បាត់ដំបង៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដោយថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ ដែលត្រូវបានរកឃើញទាំងនោះរួមមាន៖ សត្វកែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម ។

ការបង្ហាញនេះ បន្ទាប់ពីមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីន​ថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅតំបន់ទេសភាព​ភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការ​អភិរក្សការការពារភ្នំថ្មកំបោរ​ ក្រោមជំនួយ​ឧបត្ថម្ភ​ថវិកាដោយសហភាពអឺរ៉ុប ក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះ ​ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង»។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខ្វៃ អាទិត្យា បាន​បញ្ជាក់​ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ ​និងរុក្ខជាតិប្រចាំកម្ពុជា(FFI) រួមជាមួយ​អ្នកពាក់ព័ន្ធ ដែលបាន​ខិតខំ​ប្រឹងប្រែង​ការសិក្សាស្រាវជ្រាវ​ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ​ ដែលមានវត្តមាន នៅក្នុងតំបន់​អភិរក្សរបស់ប្រទេសកម្ពុជា ​ដើម្បីជាប្រយោជន៍​សម្រាប់ការអភិរក្ស ​និងសម្រាប់ការយល់ដឹងរបស់​សាធារណេជន ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា «ការរកឃើញតាមរយៈការសិក្សាបង្ហាញថាជីវៈចម្រុះនៅ​ប្រទេស​កម្ពុជា ​ត្រូវបានយកចិត្តទុកដាក់ការពារ និងអភិរក្សខ្ពស់បំផុតក្នុងពិភពលោក ជាពិសេស​នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលអាចវាយតម្លៃឃើញថា មានកើនឡើង និងមានការរស់រាន​មានជីវិតរបស់ពួកវាក្នុងរយៈពេលវែង និងមានស្ថានភាពល្អប្រសើរ»។ ក្រសួងបរិស្ថាន នឹងបន្តធ្វើការជាមួយដៃគូ និងអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ រួមជាមួយ សហគមន៍ និងវិស័យឯកជន ដើម្បី​អភិរក្សតំបន់​ការពារធម្មជាតិ​ ដែលធនធាន​ជីវៈចម្រុះកំពុង​មានចំនួនកើនឡើងនិងកំពុងរស់នៅ»។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមទៀតថា ក្រសួងបរិស្ថាន ក៏កំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យ​បរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តបីចម្បង គឺស្អាត បៃតង និងចីរភាព ។ ក្នុងនោះ មុំ​យុទ្ធសាស្រ្តទី២ «បៃតង» គឺជំរុញនូវអាទិភាព៣ ក្នុងនោះ ១.ជំរុញការដាំឈើ​ឱ្យបាន​ច្រើន យ៉ាង​តិចចំនួន ១លានដើមក្នុង១ឆ្នាំ ចែកកូនឈើតាមរយៈយុទ្ធនាការ«ពន្លកបៃតង» ដើម្បីចែកជូនកូនឈើដោយឥតគិថ្លៃដល់ប្រជាពលរដ្ធដាំ ចាប់ពីថ្ងៃទ១០ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីស្តារព្រៃឈើ ដាំតាមទីសាធារណៈ វត្តអារាម សាលរៀន និងតាមមូលដ្ឋាន និងបង្កើនគម្របបៃតង ឈានឆ្ពោះទៅ សម្រេចផែនការគម្របព្រៃកើនឡើង ៦០% នៅឆ្នាំ២០៥០។

២.ការពង្រឹងការអនុវត្តច្បាប់១០០% ព្រមទាំងសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពប្រឆាំងងអំពើពុករលួយ ដើម្បីពង្រឹងការទប់ស្កាត់ និងប្រឆាំងបទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ៣ ជំរុញការចូលរួមពីសហគមន៍ក្នុងការពារនិងអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់​ជីវភាព​សហគមន៍មូលដ្ឋាន ដើម្បីប្រជាសហគមន៍ ​មានជីវភាពរីកចម្រើន មានជម្រើសពីការចូលព្រៃ មក​បង្កើតមុខរបរថ្មី ជាពិសេសគម្រោងអភិវឌ្ឍន៍​គោលដៅលំហែរបៃតង ​ដែលប្រជាសហគមន៍​អាចរកចំណូល​បានពីទេសចរណ៍ធម្មជាតិ ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន​ ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និងស្ទឹងត្រែង ដែលភ្នំកំបោរទាំងនោះមានសារៈសំខាន់យ៉ាងខ្លាំង ​ផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ​ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ ៕​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm