ចិននិយាយថា សមយុទ្ធរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ គឺជាសកម្មភាពត្រឹមត្រូវ

2024/05/29 10:56:54 pm        109

ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធ ទី២៩ ខែ ឧសភា នេះថា សមយុទ្ធយោធារបស់ប្រទេសនៅជុំវិញកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន គឺជាសកម្មភាពសមហេតុផល ហើយដរាបណា ការបង្កហេតុដោយឯករាជ្យរបស់កោះតៃវ៉ាន់នៅតែបន្ត សកម្មភាពយោធារបស់ចិន ក៏នឹងមានជាបន្តផងដែរ។

ប្រទេសចិន បានបញ្ចប់ហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលប្រទេសនេះក្លែងប្រដូចការពិតទៅនឹងការវាយប្រហារដោយមានយន្តហោះទម្លាក់គ្រាប់បែក និងអនុវត្តការឡើងលើនាវា ជាសមយុទ្ធ ដែលកោះតៃវ៉ាន់ និយាយថាជាការឃោសនា និងជាការបំភិតបំភ័យ ជាជាងការចាប់ផ្តើមសង្រ្គាមទៅទៀត។

ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេ្យ ថាជាដែនដីរបស់ខ្លួន និងពុំដែលបោះបង់ចោលការប្រើកម្លាំងដើម្បីក្រសោបយកកោះនេះមកវិញឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនម្តងណាឡើយ។ មេដឹកនាំនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទឺ (Lai Ching-te) បានច្រានចោលការអះអាងសិទ្ធដែនអធិបតេយ្យភាពរបស់ប្រទេសចិន ដោយនិយាយថា មានតែប្រជាជនកោះតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេ ហើយបានស្នើឱ្យមានការពិភាក្សាម្តងហើយម្តងទៀតជាមួយទីក្រុងប៉េកាំង ប៉ុន្តែត្រូវបានបដិសេធ។

លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា «ប្រព័ន្ធខុសគ្នា ពុំមែនជាឧបសគ្គក្នុងការបង្រួបបង្រួមគ្នាវិញនោះទេ កុំទុកឱ្យមានការដោះសារសម្រាប់ការផ្តាច់ខ្លួន»។

រដ្ឋាភិបាលទីក្រុងតៃប៉ិ និយាយថា កោះតៃវ៉ាន់ជាដែនដីឯករាជ្យរួចហើយ គឺសាធារណរដ្ឋចិន។

យោងតាមការបោះឆ្នោតស្ទង់មតិ បានឲ្យដឹងថា ប្រទេសចិន និយាយថាការសម្រេចចិត្តណាមួយ លើអនាគតរបស់កោះតៃវ៉ាន់ គឺសម្រាប់ប្រជាជន ១,៤ ពាន់លាននាក់របស់ប្រទេសចិនទាំងអស់ដែលត្រូវសម្រេច ពុំមែនត្រឹមតែប្រជាជនកោះតៃវ៉ាន់២៣ លាននាក់ប៉ុណ្ណោះទេ ហើយបានផ្តល់នូវគំរូស្វ័យភាព «ប្រទេសមួយ ប្រព័ន្ធពីរ» តាមបែបក្រុងហុងកុង ទោះបីជាវាស្ទើរតែគ្មានការគាំទ្រជាសាធារណៈក៏ដោយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm