ពួក​តា​លី​បង់​ដណ្ដើម​បាន​ទីក្រុង​តំបន់​ចំនួន​ ៣​ ពី​កងកម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​

2021/08/09 05:38:58 pm        427

​អាហ្វហ្គានីស្ថាន៖ ក្រុម​តា​លី​បង់​វាយ​ដណ្តើម​បាន​ទីក្រុង​ក្នុង​តំបន់​ចំនួន​ ៣ ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ដែល​ពួកគេ​បន្ត​ការ​ដណ្តើម​យក​ទឹកដី​នៅ​ក្នុង​ប្រទេស​ជា​បន្តបន្ទាប់​។ ពួកគេ​បាន​ដណ្តើម​កាន់កាប់​ទីក្រុង​គុន​ឌូ​ស (Kunduz) ​ភាគ​ខាងជើង​ដ៏​សំខាន់​កាលពី​ថ្ងៃអាទិត្យ​ ក៏ដូចជា​ទីក្រុង​សា​-​អ៊ី​-​ផុល (Sar-e-Pul )​និង​ទីក្រុងតា​ឡូ​កាន (Taloqan)​។

​នោះ​មានន័យថា​ ទីក្រុង​ក្នុង​តំបន់​ចំនួន ៥ បាន​ធ្លាក់​ចូល​កណ្ដាប់ដៃ​ពួក​សកម្ម​ប្រយុទ្ធ​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​ ក្នុង​នោះ​ទីក្រុង​គុន​ឌូ​ស​គឺជា​ជោគជ័យ​ដ៏​សំខាន់​បំផុត​របស់​ពួកគេ​នៅ​ឆ្នាំនេះ​។​ ទីក្រុង​នេះ​ត្រូវ​បាន​ត​ភ្ជាប់​យ៉ាង​ល្អ​ជាមួយ​តំបន់​ផ្សេងទៀត​ រួម​ទាំង​រដ្ឋធានី​កា​ប៊ុល (Kabul)​។ អំពើ​ហិង្សា​បាន​កើន​ឡើង​ពាសពេញ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ និង​កងកម្លាំង​អន្តរជាតិ​ដទៃ​ទៀត​បាន​ចាប់ផ្តើម​ដក​កងទ័ព​របស់​ពួកគេ ​ចេញពី​ប្រទេស​បន្ទាប់ពី​ប្រតិបត្តិការ​យោធា​អស់​រយៈពេល ២០​ឆ្នាំ​។​

​ក្រុម​សកម្ម​ប្រយុទ្ធ​តា​លី​បង់​បាន​ឈាន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​។ ដោយ​បាន​ដណ្ដើមយក​តំបន់​ជនបទ​ដ៏​ធំ ឥឡូវនេះ​ពួកគេ​កំពុង​ផ្ដោត​គោល​ដៅ​លើ​ទីប្រជុំជន និង​ទីក្រុង​សំខាន់ៗ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm