មេដឹកនាំប្រឆាំងដ៏សំខាន់របស់អាហ្រ្វិកខាងត្បូង បោះឆ្នោត និងប្តេជ្ញាឲ្យមានការផ្លាស់ប្តូរ

2024/05/30 12:54:21 am        142

មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសអាហ្រ្វិកខាងត្បូង គឺលោក John Steenhuisen បានបោះឆ្នោត នៅថ្ងៃពុធ (ទី២៩ ខែឧសភា) នេះ ក្នុងទីក្រុង Durban ដែលជាស្រុកកំណើតរបស់លោក ហើយបន្ទាប់ពីបានទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងធុងរួចហើយនោះ លោកបានប្រកាសពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការផ្លាស់ប្តូរទិដ្ឋភាពនយោបាយបច្ចុប្បន្នរបស់ប្រទេស។

ដោយនិយាយជាមួយសារព័ត៌មាន Reuters បន្ទាប់ពីការបោះឆ្នោតរបស់លោក មេដឹកនាំរបស់គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (DA) បានលើកឡើងពីសក្តានុពលសម្រាប់សម្ព័ន្ធភាពនយោបាយ ប្រសិនបើគណបក្សរបស់លោក មិនទទួលបានសំឡេងភាគច្រើន ៥១ភាគរយទេនោះ។ គួរបញ្ជាក់ថា ប្រសិនបើគណបក្សមួយ មានសំឡេងតិចជាង ៥០ភាគរយ នោះវានឹងចាំបាច់ត្រូវមានកិច្ចព្រមព្រៀងជាមួយគណបក្សតូចៗចំនួនមួយ ឬច្រើន ដើម្បីដឹកនាំប្រទេស។

លោក Steeinhuisen បានស្តីបន្ទោសមេដឹកនាំបច្ចុប្បន្នថា បានបង្កើតឲ្យមានបញ្ហាប្រឈមធំៗរបស់ប្រទេស ក្នុងនោះរួមទាំងអត្រាគ្មានការងារធ្វើខ្ពស់ ភាពក្រីក្ររីករាលដាល និងការកើនឡើងនៃអត្រាឧក្រិដ្ឋកម្ម ដោយបញ្ជាក់ថា ភាពជាអ្នកដឹកនាំ ចាំបាច់ត្រូវតែផ្លាស់ប្ដូរ។

ប្រជាជនអាហ្រ្វិកខាងត្បូងជាង ២៧លាននាក់ បានចុះឈ្មោះបោះឆ្នោត ហើយគេរំពឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្តើមបញ្ចេញលទ្ធផលមួយផ្នែក ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការិយាល័យបោះឆ្នោត ត្រូវបានបិទ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm