ការវាយប្រហារ​តាម​អាកាស​ចំ​គ្លីនិក និង​សាលារៀន​ក្នុង​ទីក្រុង​ខេត្ត Helmand នៅ​អាហ្វហ្គានីស្ថាន​

2021/08/09 05:58:31 pm        381

អាហ្វហ្គានីស្ថាន៖ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ម្នា​ក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ការវាយប្រហារ​តាម​អាកាស​បាន​បំផ្លាញ​គ្លីនិក​សុខភាព និង​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​នៃ​ខេត្ត Helmand ភាគ​ខាង​ត្បូង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ​ការវាយប្រហារ​តាម​អាកាស​ត្រូវ​បាន​ធ្វើឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ឡា​សកា​ហ្គា (Lashkar Gah)​។ សេចក្ដីថ្លែងការណ៍​ខាងលើ​និយាយ​ថា ​កងកម្លាំង​រដ្ឋាភិបាល​បាន​ដាក់​គោលដៅ​លើ​ទីតាំង​របស់​ពួក​តា​លី​បង់ ​ដោយ​សម្លាប់​អ្នក​ប្រយុទ្ធ​ចំនួន ៥៤​នាក់ និង ២៣​នាក់​ផ្សេងទៀត​របួស​។ ប្រភព​ដដែល​នោះ​ពុំបាន​និយាយ​ពី​គ្លីនិក ឬ​សាលារៀន​ដែល​ត្រូវ​បាន​បំផ្ទុះ​គ្រាប់បែក​នោះ​ទេ​។ លោក Majid Akhund សមាជិក​ក្រុមប្រឹក្សា​ខេត្ត Helmand បាន​និយាយ​ថា ​ការវាយប្រហារ​តាម​អាកាស​បាន​វាយប្រហារ​ទៅលើ​គ្លីនិក​សុខភាព ​និង​សាលារៀន​មួយ​នៅ​ក្នុង​ទីក្រុង​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ ​ប៉ុន្តែ​លោក​បាន​និយាយ​ថា តំបន់​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរ​បស់​ក្រុម​តា​លី​បង់ ដូច្នេះ​ការ​ស្លាប់ និង​របួស​ណាមួយ​អាច​ត្រូវ​បាន​បណ្ដាលមក ពី​កងកម្លាំង​របស់​ពួក​តា​លី​បង់​។

ខណៈ​ពួក​តា​លី​បង់​បង្កើន​ការវាយប្រហារលើកងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​កងទ័ព​រដ្ឋាភិបាល​បាន​សងសឹក​ដោយ​ការវាយប្រហារ​តាម​អាកាស​ ជួយ​ជ្រោមជ្រែង​ដោយ​សហរដ្ឋ​អាមេរិក​។ ការ​ប្រយុទ្ធ​គ្នា​នេះ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​ការ​ស្លាប់ ​និង​របួស​របស់​ជន​ស៊ីវិល​។​ ​មន្ត្រី​ម្នាក់​មកពី​នាយកដ្ឋាន​សុខភាព​សាធារណៈ​ខេត្ត Helmand បាន​និយាយ​ថា ​គិលានុបដ្ឋាក​ម្នាក់​បាន​ស្លាប់ ​នៅ​ពេល​ការវាយប្រហារ​តាម​អាកាស​បាន​វាយប្រហារ​គ្លីនិក​សុខភាព ​ហើយ​សន្តិសុខ​ម្នាក់​បាន​រង​របួស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        24
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        35
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm