ពលរដ្ឋប្រមាណ២៥០នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនជនត្រូវចោទ ឡេង ចាន់ណា ផ្តិតមេដៃផ្តល់សិទ្ធិជូនមេធាវីរាជរដ្ឋាភិបាល

2024/05/30 05:02:04 pm        205

បន្ទាប់ពីទទួលបានសិទ្ធិពេញសមត្ថភាព ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានមេធាវីរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានជួបជាមួយពលរដ្ឋដែលអះអាងថាជាជនរងគ្រោះប្រមាណ២៥០នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនប្រ៊ីលាន ស៉ីធីវើល៍ ដើម្បីអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់។ 

ឯកឧត្តម គី តិច ថ្លែងអោយដឹងថា បន្ទាប់ពីទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមបាន បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដោយដំបូងបានផ្តល់លេខទូរសព្ទ័ទំនាក់ទំនងដល់ពលរដ្ឋដែលរងគ្រោះ ដើម្បីប្រមូលទិន្នន័យពិតប្រាកដ ។ ក្នុងនោះមានពលរដ្ឋជាង ២ពាន់នាក់ដែលបានអះអាងថា កំពុងរងគ្រោះដោយតែសារតែការដាក់លុយវិនិយោគបានការប្រាក់ ការដាក់លុយទិញដី ទិញផ្ទះជាដើម។ 

ឯកឧត្តមបន្តថា ពលរដ្ឋរងគ្រោះត្រូវបំពេញបែបបទ ផ្តិតមេដៃប្រគល់សិទ្ធិជូនមកក្រុមមេធាវីរាជរដ្ឋាភិបាលដើម្បីក្លាយជាតំណាង និង ការពារក្តីស្របច្បាប់ជូនដល់ពួកគាត់ទៅតាមនីតិវិធីរបស់តុលាការ។ ក្រៅពីនេះ ពលរដ្ឋរងគ្រោះត្រូវដាក់ឯកសារពាក់ពន្ធ័ ដែលជាភស្តុតាងបញ្ជាក់ថា ពួកគាត់ពិតជាបានពាក់ពន្ធ័នឹងការបោកប្រាស់របស់ក្រុមហ៊ុន ជនត្រូវចោទឡេងចាន់ណា និង បក្សពួកពិតមែន។ ឯកឧត្តម គី តិច បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ គឺមិនតម្រូវឲ្យពលរដ្ឋរងគ្រោះ ចំណាយថវិកាបង់ថ្លៃសេវាមេធាវីនោះទេ ព្រោះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី គឺជាអ្នករ៉ាប់រងបេសកកម្មរបស់មេធាវី។ ឯកឧត្តម គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗក្នុងសំណុំរឿងនេះ។ នេះជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបញ្ជូនមេធាវីររដ្ឋាភិបាល ជួយការពារប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជន។ បន្ថែមលើពីនេះ ពលរដ្ឋផ្សេងទៀត នឹងត្រូវរៀបចំអោយមានជំនួបបែបនេះទៅតាមដំណាក់កាលរហូតទាល់តែអស់អ្នករងគ្រោះ។ 

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្ត កិច្ចនីតិវិធីជាច្រើន មានដូចខាងក្រោម៖

* ១៖ បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និងទ្រព្យសម្បត្តិមួយចំនួន។ 

* ២៖ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៧ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ២ នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

* ៣៖ បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធី។

សាលាដំបូងខេត្តសៀមរាប បាននិងកំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់ ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន៕ អត្ថបទ ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm