អ៊ីរ៉ង់ ស្វះស្វែងរកអ្នកប្រកាន់ជំហរតឹងដែលគួរឱ្យទុកចិត្តដើម្បីជំនួសតំណែងលោក Raisi ក្នុងការបោះឆ្នោត

2024/05/30 11:21:10 am        219

ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅសប្តាហ៍នេះក្នុងការបោះឆ្នោតដើម្បីរកអ្នកជំនួសតំណែងលោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ដែលការស្លាប់របស់លោកនៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ អាចធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដើម្បីគ្រប់គ្រងភារកិច្ចដែលមានផលវិបាកកាន់តែធំ នោះគឺការស្នងតំណែងរបស់មេដឹកនាំកំពូល។

ដោយធ្លាប់ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរបស់មេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដែលជាអ្នកសម្រេចចិត្តចុងក្រោយដ៏ចំណាស់របស់អ៊ីរ៉ង់ ការស្លាប់ភ្លាមៗរបស់លោក រ៉េស៊ី បានបង្កឱ្យមានការប្រកួតប្រជែងក្នុងចំណោមក្រុមអ្នកប្រកាន់ជំហរតឹង ដើម្បីមានឥទ្ធិពលលើការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់។

លោក ខាមីណេ វ័យ ៨៥ ឆ្នាំ កំពុងស្វះស្វែងរកប្រធានាធិបតីថ្មីដ៏ស្មោះត្រង់ម្នាក់នៅក្នុងការបោះឆ្នោតថ្ងៃទី ២៨ ខែមិថុនា ខាងមុខនេះ ដើម្បីគ្រប់គ្រងប្រទេស ហើយម្នាក់នោះត្រូវតែជាសម្ព័ន្ធមិត្តអាចទុកចិត្តបាន ដែលអាចធានាបាននូវស្ថិរភាព ស្របពេលមានភាពតានតឹងលើការបន្តស្នងតំណែងរបស់ខ្លួន នេះបើតាមអ្នកផ្ទៃក្នុង និងក្រុមអ្នកវិភាគ។

ការចុះឈ្មោះបេក្ខជននឹងបើកនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះ ហើយនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះនៃដំណើរការ ដែលនឹងមើលឃើញបេក្ខជននាំមុខត្រូវបានត្រួតពិនិត្យដោយក្រុមប្រឹក្សាអាណាព្យាបាល ដែលជាស្ថាប័នឃ្លាំមើលដ៏តឹងរ៉ឹង ដែលមិនផ្តល់សិទ្ធិឱ្យបេក្ខជនដោយមិនផ្សព្វផ្សាយហេតុផលជាសាធារណៈ។ ក្រុមអ្នកផ្ទៃក្នុង និងអ្នកវិភាគបាននិយាយថា ដើម្បីធានាថាអ្នកឈ្នះគឺជាអ្នកប្រកាន់ជំហរតឹងដែលស្មោះត្រង់នឹងលោក ខាមីណេ ការបោះឆ្នោតនាពេលខាងមុខនេះទំនងជានឹងត្រូវបានគ្របដណ្ដប់ដោយក្រុមប្រកាន់ជំហរតឹងដែលមានទស្សនវិស័យស្រដៀងនឹងមេដឹកនាំកំពូលរូបនេះ៕

អត្ថបទដែលទាក់ទង

តម្លៃផ្សារហ៊ុនសកលរង្គោះរង្គើ បន្ទាប់ពីការលក់ចេញភាគច្រើននាំមុខដោយក្រុមហ៊ុនបច្ចេកវិទ្យានិងបញ្ហាអាមេរិក-អ៊ីរ៉ង់
2026/06/24 12:28:08 pm        1
នគរបាលដាក់បណ្ដឹងចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងជនបាញ់ប្រហារវ័យ១៥ ឆ្នាំនៅសាលាTacloban របស់ហ្វីលីពីន
2026/06/24 12:22:39 pm        1
ទួរគី ឃុំខ្លួនមនុស្ស២០៩នាក់ ក្នុងការឆ្មក់បង្ក្រាបប្រឆាំងភេរវកម្ម ខណៈសន្តិសុខត្រូវបានរឹតបន្តឹងមុនកិច្ចប្រជុំណាតូ
2026/06/24 12:18:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនបង្ហាញការដឹងគុណរាជរដ្ឋាភិបាលដែលផ្តល់ការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃដល់ពួកគេ

2026/06/24 12:43:42 pm
​កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
2026/06/24 12:37:47 pm
​ក្រូអាស៊ីស្រោចស្រង់ក្តីសង្ឃឹមឡើងវគ្គ ៣២ ក្រុមក្រោយយកឈ្នះប៉ាណាម៉ា ១-០
2026/06/24 12:33:12 pm
​តម្លៃផ្សារហ៊ុនសកលរង្គោះរង្គើ បន្ទាប់ពីការលក់ចេញភាគច្រើននាំមុខដោយក្រុមហ៊ុនបច្ចេកវិទ្យានិងបញ្ហាអាមេរិក-អ៊ីរ៉ង់
2026/06/24 12:28:08 pm
​អង់គ្លេសធ្វើអ្វីហ្គាណាមិនចេញ ខណៈកៅអីវគ្គ ៣២ ក្រុមចុងក្រោយត្រូវរង់ចាំដល់ប្រកួតទីបី
2026/06/24 12:27:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 02:54:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am