អ៊ីស្រាអែលនិយាយថា សង្គ្រាមនៅតំបន់ហ្កាហ្សា ទំនងជានឹងបន្តរយៈពេលប្រាំពីរខែទៀត

2024/05/30 06:26:31 pm        124

ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល និយាយថា សង្រ្គាមលើតំបន់ហ្កាហ្សា ទំនងជានឹងបន្តរហូតដល់ចុងឆ្នាំនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ ខាន់ (Kan) របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (២៩ ឧសភា) លោក ហ្ស៊ាឈី ហាណេកប៊ី (Tzachi Hanegbi) បាននិយាយថា «យើងរំពឹងថានឹងមានការប្រយុទ្ធរយៈពេលប្រាំពីរខែទៀត» ដើម្បីបំផ្លាញសមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ។

ការលើកឡើងរបស់លោកបានកើតឡើងនៅពេលដែលអ៊ីស្រាអែល រកឃើញថាខ្លួនឯងកាន់តែឯកោនៅលើឆាកពិភពលោក ជិតប្រាំបីខែក្នុងការវាយប្រហារ ដោយសូម្បីតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀត ក៏បានសម្តែងការខឹងសម្បារចំពោះចំនួនអ្នកស្លាប់របស់ជនស៊ីវិលដ៏ច្រើនលើសលប់នៅហ្កាហ្សា។

លោក ហាណេកប៊ី ការពារប្រតិបត្តិការដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅក្រុងរ៉ាហ្វា (Rafah) ជាប់ព្រំដែនហ្កាហ្សា ជាមួយអេហ្ស៊ីប ដោយនិយាយថា ព្រំដែនបានក្លាយទៅជា «តំបន់រត់ពន្ធ» តាំងពីឆ្នាំ២០០៧ មក នៅពេលដែលក្រុមហាម៉ាស ចាប់ផ្តើមគ្រប់គ្រងហ្កាហ្សា។ អេហ្ស៊ីប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយលុកលើក្រុងរ៉ាហ្វា របស់អ៊ីស្រាអែល ដោយនិយាយថាវាគំរាមកំហែងដល់សន្ធិសញ្ញាសន្តិភាពឆ្នាំ១៩៧៩។

ការលើកឡើងរបស់លោក ហាណេកប៊ី បង្កជាសំណួរអំពីអនាគតហ្កាហ្សា និងថាតើអ៊ីស្រាអែលនឹងដើរតួនាទីបែបណានៅក្នុងតំបន់នោះ។ សម្ព័ន្ធមិត្តកំពូលរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានទាមទារឱ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បង្កើតផែនការក្រោយសង្គ្រាមសម្រាប់ទឹកដីប៉ាឡេស្ទីនមួយនេះ ហើយរដ្ឋមន្ត្រីការពារជាតិ និងដៃគូគ្រប់គ្រងរបស់លោកក៏បានព្រមានថា លោក ណេតាន់យ៉ាហ៊ូ ត្រូវតែចាត់វិធានការដើម្បីធានាថាអ៊ីស្រាអែល មិនស្ថិតនៅក្នុងតំបន់ហ្កាហ្សា ដោយគ្មានកំណត់៕


អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        11
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm