សមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិន គឺជាការបង្ហាញនូវសាមគ្គីភាពគ្នាកាន់តែល្អ​បន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខក្នុងតំបន់និងពិភពលោក

2024/05/30 06:45:29 pm        188

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ថ្លែង​អះអាង​ថា សមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិន ដែលមាន​ឈ្មោះថា​«នាគមាស»​ឆ្នាំ​២០២៤​​នេះ ​គឺបានធ្វើឲ្យក​ងទ័ពប្រទេសទាំងពីរទទួលបាននូវការផ្លាស់ប្តូរចំណេះដឹង បទ​ពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នា​កាន់​តែ​ជិត​ស្និត​បន្ថែម រួមចំណែកដល់កិច្ចការពារសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ​ប្រកប​ដោយ​ចេរភាព​ក្នុងតំបន់ និងសកលលោក។

ថ្លែងនៅក្នុងឱកាសបិទសមុទ្ធនាគមាសឆ្នំា២០២៤រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំ ដោះប្រជាជនចិន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ នៅមជ្ឈ​មណ្ឌល​ហ្វឹកហ្វឺនក​ង​រាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស ភ្នំជុំសែនរីករាយ ដែលស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនោះ នាយ​ឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា សមយុទ្ធនាគមាស ដែលបាន​ប្រព្រឹត្ត​ទៅ​លើ​ប្រធាន​​បទ​ប្រឆាំងភេរវកម្ម និងសង្រ្គោះមនុស្សធម៌រវាងកងទ័ពនៃប្រទេសកម្ពុជា និងចិន​នា​ពេល​នេះ​បាន​បង្ហាញថា«កងទ័ពទាំងពីរបាន ពង្រឹងនូវស្មារតីសាមគ្គីភាព មិត្តភាពជា​ប្រពៃណី​ល្អ​ប្រសើរ បង្កើនការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ សម្រាប់ការឆ្លើយតបការគំរាមកំហែង សន្តិសុខ​គ្រប់​បែប​យ៉ាង នាំមកនូវផលប្រយោជន៍សុភមង្គលដល់ប្រទេសជាតិ និងប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ រួមវិភាគទានដល់ការគាំទ្រគាំពារ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក»។

នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា សមយុទ្ធនាគមាសឆ្នាំ២០២៤នេះ បាន​ដំណើរ​ការ​ទទួល​បាន​ជោគជ័យនាពេលនេះគឺវាបានកើតចេញពីទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យរវាងកងទ័ពនៃប្រទេសទាំងពីរ(កម្ពុជា-ចិន) ក្នុងភាព​ជាដៃ​គូ​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងលើកកម្ពស់ជាបន្តបន្ទាប់ សម្រាប់​បម្រើ​ឲ្យ​កិច្ចសបហប្រតិបត្តិការទំនាក់ទំ នងការទូតយោធា ក៏ដូចជាអនុវត្ត​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក ហើយ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ថែម​ទាំង​បាន​ពង្រឹង​ និង​ពង្រីក​ឥត​ឈប់​ឈរ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈការណ៍នេះបានឆ្លុះ បញ្ចាំង ពីកិច្ចខិត​ខំ​ប្រឹង​ប្រែង​បំពេញ​តួនាទីយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។ មួយវិញទៀត​សមយុទ្ធដែលបានធ្វើនាពេលនេះ គឺបានរៀបចំឡើងមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុន ៗ ដោយ​បានអនុវត្តជាក់ស្តែង និបានប្រើប្រាស់ទាំងយុទ្ធោបករណ៍ បរិក្ខា បច្ចេកវិទ្យាទំនើប ដូចជា ដ្រូន​គ្មានមនុស្សបើក សុនខយន្ត ដែលទាំងនេះបានលើកកម្ពស់សមត្ថភាពកងទ័ពជើងគោក ជើងទឹក និងកងទ័ពជំនាញ បានរៀនសូត្រដកពិសោធន៍ ពង្រឹងសាមគ្គី​គ្នា​កាន់​តែ​ស្និទ្ធស្នាល​បន្ថែម​មួយកម្រិតទៀត លើជំនាញប្រតិបត្តិការប្រឆាំងលើភេរវកម្មរួមគ្នា និងការ​សង្រ្គោះ​មនុស្ស​ធម៌​ជា​ដើម​។

ក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលចុង ក្រោយ​នេះ​ទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងចិន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំង កិច្ច​សហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងកងទ័ពប្រទេសទាំងពីរត្រូវបានពង្រីក និងពង្រឹង​កាន់​តែ​ស៊ី​ជម្រោងលើ គ្រប់វិស័យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឈរលើ​គោលការណ៍​ជឿជាក់​គ្នា​យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឲ្យគ្នាលើមូលដ្ឋានឈ្នះ ឈ្នះ​តាម​សន្តិ​សហវិជ្ជមាន ដែលមិនអាចបំបែកបំបាក់ បាននោះឡើយ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        162
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        139
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm