សម្តេចធិបតី អំពាវនាវដល់ពលរដ្ឋរួមគ្នាទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម ដើម្បីថែរក្សាសុខសន្តិភាព

2024/05/30 06:59:41 pm        128

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម ដើម្បីថែរក្សាសុខសន្តិភាពដែលធានាដល់ការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិកម្ពុជាតទៅមុខទៀត។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះទេ ប៉ុន្ដែសង្គ្រាមបានកើតមានឡើងដោយសារផ្នត់គំនិត និងមនោគមវិជ្ជាដែលបានបំពាក់បំប៉នទៅលើមនុស្ស។ ជាក់ស្តែងកាលពីជំនាន់ខ្មែររបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសារតែមនោគមវិជ្ជាជ្រុលនិយមរបស់ពួកខ្មែរក្រហម ទើបធ្វើឱ្យកូនហ៊ានរាយការណ៍ចាប់ឱពុកម្តាយ និងសម្លាប់ឪពុកម្ដាយរបស់ខ្លួនឯង។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបន្ថែមថា ដូច្នេះដើម្បីរក្សា សុខសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា ដែលខិតខំស្វែងរកបានយ៉ាងលំបាកក្នុងរយៈពេលជាង ៤០ មកនេះ គឺប្រជាពលរដ្ឋទាំងគ្នាត្រូវរួមគ្នា​លុបបំបាត់ និងទប់ស្កាត់នូវមនោគមវិជ្ជាខ្មៅកខ្វក់ ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម ជាពិសេសពីក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេស ដែលពួកគេនៅតែមានចេតនាបំផ្លាញសុខសន្ដិភាពរបស់កម្ពុជា។

សូមជម្រាបថា គិតត្រឹមខែឧសភាឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានដឹកនាំរាជរដ្ឋាភិបាលថ្មីមានអាយុកាលបាន ៩ ខែហើយ។ ក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលបានរក្សាបាននូវសុខសន្តិភាព ដែលជាកត្តាចម្បង​ជាងគេបំផុតសម្រាប់ការអភិវឌ្ឍប្រទេស និងថែមទាំងពូនជ្រុំឱ្យកាន់​តែរឹងមាំឡើងថែមទៀត​ពីមួយថ្ងៃទៅមួយថ្ងៃនូវសុខសន្ដិភាពរបស់កម្ពុជា៕អត្ថបទ៖វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        177
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm