នាវាទេសចរណ៍លំដាប់ទី២ពិភពលោកនឹងបញ្ចូលកម្ពុជាក្នុងកញ្ចប់ខ្សែទស្សនកិច្ច នាចុងឆ្នាំ២០២៤

2024/05/30 07:13:07 pm        209

តាមការឲ្យដឹងពីក្រសួងទេសចរណ៍ បានឲ្យដឹងថា បើមិនមានការប្រែប្រួលពេលវេលានោះ នៅ​ចុង​ឆ្នាំ​២០២៤ និងអាចនៅដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុន​នាវា​ទេសចរណ៍​លំដាប់ទី២​របស់​ពិភពលោក Silversea Cruise ដែលមាននាវាទេសចរណ៍អន្តរជាតិល្បីៗឈ្មោះ ជាង១០០នាវា នឹង​រៀបចំដាក់បញ្ចូលកម្ពុជា នៅក្នុងកម្មវិធី នៃកញ្ចប់ខ្សែទស្សនកិច្ចតាមនាវាចរណ៍សមុទ្រ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បាន​ថ្លែង​ប្រាប់ BTV នៅថ្ងៃទី៣០ ខែឧសភានេះថា ថ្មីៗនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍បានចាត់ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការ​អន្តរជាតិ និង​ក្រុមការងារ បានទទួលពិភាក្សាការងារតាមប្រព័ន្ធអនឡាញជាមួយ លោកស្រី វីនឌី យ៉ាម៉ាសាគិ តំណាងក្រុមហ៊ុននាវាទេសចរណ៍ Silve Sea Cruise ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន Royal Caribbean Group  ដើម្បីសិក្សា​អំពី​ការ​នាំភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​តាម​នាវា SilverSea Criuse ចូលចត និងចូលទស្សនាកម្ពុជា ។

លោក ជួប រតនា ថ្លែងថា តាមរយៈការសិក្សា និងការរៀបចំដាក់បញ្ចូលកម្ពុជា ចូលក្នុង​កម្ម​វិធី​កញ្ចប់​ខ្សែ​ទស្សនកិច្ចតាមនាវាទេសចរណ៍អន្តរជាតិនេះ នឹងជំរុញកម្ពុជាទ​ទួល​បាន​នាវា​ទេសចរណ៍​អន្តរជាតិកាន់តែច្រើន នាំភ្ញៀវទេសចរអន្តរជាតិចូលចត និងចូលទស្សនា​កម្ពុជា​កាន់​តែ​ច្រើន និងមានកំណើនល្អជាងឆ្នាំ២០១៩ ពេលមិនទាន់មានវិបត្តិកូវីដ-១៩ទៅទៀត។

កម្ពុជាឆ្នាំ២០១៩ បានទទួលនាវាទេសចរណ៍អន្តរជាតិ ដឹកភ្ញៀវទេសចរអន្តរជាតិ ចូលចត និង​ចូល​ទស្សនា​កម្ពុជា ចំនួន៥៦កប៉ាល់ដែលមានភ្ញៀវទេសចរអន្តរជាតិជាង ៨ម៉ឺននាក់ ក្រោយ​វិបត្តិ​កូវីដ​១៩ មកដល់ឆ្នាំ២០២៣ កម្ពុជា បានទទួលនាវា​ទេសចរណ៍​អន្តរជាតិ​ចូល​ចត​មក​វិញ​ចំនួន​២១​កប៉ាល់ ដែលមានទេសចរអន្តរជាតិជាង១៧០០០នាក់ ហើយនៅក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​២០២៤​នេះ កម្ពុជា បានទទួលនាវាទេសចរណ៍អន្តរជាតិចូលចតបាន១៥កប៉ាល់ មានទេសចរ​អន្តរជាតិ​សរុប ជាង១ម៉ឺននាក់។

លោក ជួប រតនា បន្តថា តាមការតាំងចិត្តរបស់ក្រុមហ៊ុនSilverSea Cruise ដែលមាននាវា​ទេសចរណ៍​អន្តរជាតិមានឈ្មោះល្បីៗជាច្រើននោះ នឹងជំរុញនាភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​កម្ពុជា តាមច្រកផ្លូវទឹកសមុទ្រ ចូលទស្សនាឲ្យកើនដល់២៥ម៉ឺននាក់ម៉ឺននាក់៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm