លីបង់ ផ្លាស់ប្តូរចំណាត់ការក្នុងការអនុញ្ញាតឲ្យតុលាការ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមលើទឹកដីរបស់ខ្លួន

2024/05/30 08:47:03 pm        141

ប្រទេសលីបង់ បានផ្លាស់ប្តូរចំណាត់ការក្នុងការអនុញ្ញាតឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់នៅលើដីរបស់ខ្លួន ដោយជំរុញឲ្យក្រុមសិទ្ធិមនុស្សដ៏លេចធ្លោមួយបដិសេធនូវអ្វីដែលខ្លួនហៅថា ការបាត់បង់ «ឱកាសជាប្រវត្តិសាស្ត្រ» សម្រាប់យុត្តិធម៌។

ប្រទេសលីបង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានបំពានច្បាប់អន្តរជាតិម្តងហើយម្តងទៀត ចាប់តាំងពីខែតុលា នៅពេលដែលយោធាអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា ( Hezbollah) បានចាប់ផ្តើមបាញ់ប្រហារគ្នា ស្របគ្នាជាមួយនឹងសង្រ្គាមហ្កាហ្សា។ ការបាញ់ផ្លោងរបស់អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក បានសម្លាប់ជនស៊ីវិលប្រហែល ៨០នាក់ នៅក្នុងប្រទេសលីបង់ រួមទាំងកុមារ គ្រូពេទ្យ និងអ្នកយកព័ត៌មានផងដែរ។

ទាំងប្រទេសលីបង់ និងអ៊ីស្រាអែល មិនមែនជាសមាជិកនៃតុលាការ ICC នោះទេ ដូច្នេះការប្រកាសជាផ្លូវការទៅកាន់តុលាការនេះ នឹងត្រូវបានទាមទារពីអ្នកទាំងពីរ ដើម្បីផ្តល់យុត្តាធិការដល់ខ្លួន ដើម្បីចាប់ផ្តើម ការស៊ើបអង្កេត នៅក្នុងរយៈពេលជាក់លាក់ណាមួយ។

កាលពីខែមេសា គណៈរដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ បានបោះឆ្នោតបង្គាប់ឲ្យក្រសួងការបរទេសដាក់សេចក្តីប្រកាសមួយ ទៅកាន់តុលាការ ICC ដែលអនុញ្ញាតឲ្យខ្លួនស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្ម សង្គ្រាមដែលត្រូវបានចោទប្រកាន់នៅលើទឹកដីលីបង់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។

រដ្ឋមន្ត្រីការបរទេស Abdallah Bou Habib មិនដែលដាក់សេចក្តីប្រកាសដែលបានស្នើសុំនោះទេ ហើយកាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រីបានចេញផ្សាយការកែប្រែសេចក្តីសម្រេច ដែលបានលុបចោលសំណើទៅកាន់តុលាការ ICC ដោយនិយាយថា ប្រទេសលីបង់ នឹងដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិជំនួសវិញ។

ប្រទេសលីបង់ បានដាក់ពាក្យបណ្ដឹងជាទៀងទាត់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ៧ខែកន្លងមកនេះ ប៉ុន្តែពួកគេ មិនបានចេញសេចក្តីសម្រេចណាមួយដែលជាប់កាតព្វកិច្ចរបស់អង្គការសហប្រជាជាតិនោះទេ។


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm