​Jose Mourinho ត្រូវ​បាន​បណ្តេញ​ចេញ​ ខណៈ Roma ចាញ់ Betis លក្ខណៈ​មិត្តភាព​

2021/08/09 06:55:03 pm        103

​បាល់ទាត់៖ ​គ្រូបង្វឹក AS Roma លោក Jose Mourinho ត្រូវបាន​បណ្តេញចេញ​ក្នុងការ​ប្រកួត​មិត្តភាព​ដែល Roma ចាញ់​នៅ​ទឹកដី Real Betis ៥-២​។

​​ក្រុម​ម្ចាស់ផ្ទះ Betis បាន​នាំមុខ ៣-២ ត្រឹម​នាទី​ទី៥៧ តែ​កីឡាករ​របស់ Roma បាន​បង្កជំលោះ​ជាមួយ Alex Moreno មុនពេល​ដែល Lorenzo Pellegrini ទទួលបាន​កាត​លឿង​ទី២ បណ្តេញ​ចេញពី​ការប្រកួត ស្រប​ពេលដែល Jose Mourinho ក៏​ត្រូវបាន​បណ្តេញចេញ​ដែរ​ ក្រោយ​ប្រតិកម្ម​តវ៉ា​នឹង​អាជ្ញាកណ្តាល​។​ ​​កីឡាករ Gianluca Mancini និង Rick Karsdorp ក្រោយមក​ក៏​ទទួលបាន​កាត​លឿង​ទី២ ដែរ មុនពេល​ដែល Cristian Tello និង Roberto Gonzalez រកបាន​ម្នាក់ ១គ្រាប់​ទៀត​ឱ្យ Real Betis យកឈ្នះ Roma ដែល​នៅសល់​គ្នា​តែ ៨នាក់​លទ្ធផល ៥-២​។

​​Real Betis នឹងត្រូវ​ចាប់ផ្តើម​រដូវ​កាល​ថ្មី La Liga នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​នៅ​ទឹកដី Real Mallorca​។​ ​​ចំណែក AS Roma នៅសល់​ការប្រកួត​មិត្តភាព​ ១ប្រកួត​ទៀត​ជួប​ជាមួយ​ក្រុម​ម៉ា​រ៉ុ​ក Raja Casablanca នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះដែរ មុនពេល​ប្រកួត Europa Conference League វគ្គ Play-Off ថ្ងៃទី១៩ ខែសីហា ខណៈ​រដូវ​កាល​ថ្មី​ក្របខណ្ឌ​អ៊ីតាលី Serie A នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២២ ខែសីហា​នេះ​ដោយ Roma ត្រូវ​ទៅ​ទឹកដី Fiorentina៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm