ពលរដ្ឋអាចរកថវិកាបានពី៣ទៅ៣០ម៉ឺនរៀល ក្នុង១ថ្ងៃនារដូវប្រមូលផ្សិតប៉ក់ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

2024/05/30 09:15:53 pm        96

ព្រះវិហារ៖ ក្រោយពីភ្លៀងធ្លាក់រយៈពេលពីរសប្តាហ៍មក ផ្សិតប៉ក់បានចាប់ផ្តើមដុះរាយប៉ាយក្នុងព្រៃធម្មជាតិ នៅតាមកន្លែងជាច្រើនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះ មានប្រជាសហគមន៍មកពីភូមិជាច្រើនដែលស្ថិតនៅក្នុង និងក្បែររមណីយដ្ឋាន បាននាំគ្នាចូលមកប្រមូលផ្សិតប៉ក់ដើម្បីលក់ និងយកធ្វើម្ហូបបានច្រើនមុខដូចជា ឆា ខ និងស្ងោរ។

ក្នុងរដូវកាលផ្សិតប៉ក់នេះ ពលរដ្ឋម្នាក់ៗអាចប្រមូលបានចន្លោះពី ១-១០គីឡូក្រាម ក្នុងមួយថ្ងៃ និងអាចរកចំណូលបានពី៣០០០០រៀល ទៅ៣០០០០០រៀល។ ផ្សិតប៉ក់អាចប្រមូលបានប្រហែល២តោនជាង ក្នុងមួយរដូវប្រមូល ហើយតម្លៃរបស់វាលក់ចេញទៅឲ្យឈ្មួញដែលចាំទិញនៅក្នុងរមណីយដ្ឋាន ប្រែប្រួលពី៥០០០០រៀល ចុះមកត្រឹម ១០០០០រៀល ក្នុងមួយគីឡូក្រាម។

ផ្សិតប៉ក់ស្ថិតក្នុងប្រភេទអនុផលព្រៃឈើសំខាន់ៗក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចូលរួមចំណែកដល់ជីវភាពសហគមន៍ដែលរស់នៅក្នុងតំបន់រមណីយដ្ឋាន។ ដូចនេះការថែរក្សាព្រៃឈើក្នុងរមណីយដ្ឋានប្រាសាទកោះកេរបានគង់វង្ស មិនគ្រាន់តែរក្សាបាននូវទេសភាពវប្បធម៌ប៉ុណ្ណោះទេ តែថែមទាំង រួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        132
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        114
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm