កម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតកីឡាកាបាឌីពិភពលោក ឆ្នាំ២០២៤ នាខែសីហាខាងមុខ

2024/05/30 10:04:33 pm        81

ដោយទទួលបានការគាំទ្រ និងអនុញ្ញាតពីសហព័ន្ធកីឡាកាបាឌីពិភពលោក ក្រោមកិច្ច​សហការ​ជាមួយ​អង្គភាពកីឡាក្រសួងមហាផ្ទៃ ក្រុមកាងារកីឡាកាបាឌីកម្ពុជា បានសម្រេច​ទទួល​រៀបចំ​ការ​ប្រកួត​កីឡាកាបាឌីពានរង្វាន់ពិភពលោក World Cup Kabaddi ឆ្នាំ២០២៤ នាខែសីហាខាងមុខ ដោយ​មានអត្តពលិកប្រមាណ ៤០០នាក់ មកពី ១៨ប្រទេសចូលរួម។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​ការងារ​កីឡាកាបាឌីកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួត World Cup Kabaddi នៅ វ័នផាក មជ្ឈមណ្ឌលទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះ​ក៏​មាន​ការ​ចូល​រួម​ជាសក្ខីភាពពីលោក S.T. Arasu អគ្គលេខាធិការ​សហព័ន្ធ​កីឡាកាបាឌី​ពិភពលោក​ផង​ដែរ​។

កីឡាកាបាឌី គឺជាប្រភេទកីឡាប្រពៃណីដ៏ចំណាស់មួយរបស់ប្រទេសឥណ្ឌា ដែលដើម​កំណើត​ជាង ៥ពាន់ឆ្នាំមុន ។ ចំពោះរបៀបលេងកីឡានេះ គឺស្រដៀងនឹងល្បែងប្រជាប្រិយកម្ពុជា ១ប្រភេទ ដែលប្រជាពលរដ្ឋ ពិសេសក្មេងៗ និងយុវជននិយមលេងតាមជនបទ ដែលគេឲ្យឈ្មោះ «ល្បែងអ៊ូ ឬលេងអ៊ូ» ។ ដោយពិនិត្យសើរៗលើទម្រង់នៃការលេងនេះ ថ្នាក់ដឹក​នាំកីឡា​​កាបាឌី​កម្ពុជា ​បានសន្និដ្ឋានដោយប្រហែលៗថា ប្រភេទកីឡាទាំងពីរ ក៏ទំនាក់ទំនងនឹងគ្នា ដូចទំនាក់​ទំនង​ប្រពៃណី វប្បធម៌ រវាងកម្ពុជា និងឥណ្ឌាដែរ ។

ឯកឧត្តម ជិន សំណាង បានបញ្ជាក់ថា នេះគឺជាការបើកទំព័រថ្មី ក្នុងការ​នាំ​យក​កីឡា​កាបាឌី​មក​កាន់​ប្រទេស​កម្ពុជា ។ ទោះបីមិនទាន់រៀបចំមហាសន្និបាតបង្កើតជាសហព័ន្ធផ្លូវការ តែដោយ​សារ​មរតក​ស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាមហាជោគជ័យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ធ្វើឲ្យថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡាកាបាឌីពិភពលោក ចាប់អារម្មណ៍ និងអនុញ្ញាតឲ្យកម្ពុជា រៀបចំការ​ប្រកួត​ពាន​រង្វាន់ World Cup Kabaddi 2024 ចាប់ពីថ្ងៃទី២០-២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅរាជ​ធានីភ្នំពេញ ។

ប្រធានក្រុមការងារកីឡាកាបាឌីកម្ពុជាដដែលបន្ដថា នេះគឺជាការចាប់ផ្ដើម តែ​មិនមែន​ជា​ការ​បញ្ចប់​នោះ​ទេ ពោលគឺក្រោយរៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនេះ ក្រុមការងារ​ខ្លួន​នឹង​ព្យាយាម​អភិវឌ្ឍន៍បន្ថែម ដើម្បីបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឆ្ពោះ​ទៅរកការ​ប្រកួត​អន្ដរជាតិ​ផ្សេងៗ​នា​ថ្ងៃ​អនាគត ដូចប្រភេទកីឡាដទៃទៀតដែរ។

ទន្ទឹមជាមួយគ្នា ក្នុងនាមដៃគូសហការរៀបចំក្រុមកីឡាករ-កីឡាការិនី ត្រៀមការប្រកួត World Cup Kabaddi  នាខែសីហាខាងមុខ ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ បានសម្ដែងការគាំទ្រពេញ ចំពោះការនាំ​យក​ប្រភេទ​កីឡា​ប្រពៃណី​មួយរ​បស់​ប្រទេស​ឥណ្ឌា មកកាន់ទឹកដីកម្ពុជា ដើម្បីផ្ដល់លទ្ធភាពឲ្យយុវជនបានលេងកីឡាថ្មីមួយទៀត ហើយ​ក៏​ជា​ការ​បំផុស​នូវការលេង «ល្បែងអ៊ូ» របស់ខ្មែរ ដែលមានរបៀបរបបលេងស្រដៀងគ្នាផងដែរ ។

តាមការបញ្ជាក់របស់លោក Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក បាន​ឲ្យ​ដឹង​ថា ការប្រកួត World Cup Kabaddi 2024 នៅកម្ពុជា នឹងមានអត្តពលិកយ៉ាងហោច ១៨​ប្រទេស មកពី ៥ទ្វីប ក្នុងនោះមានប្រតិភូ និងកីឡាករ-កីឡាការិនីប្រមាណ ៤០០នាក់ចូលរួម ។ ក្នុង​នាមសហព័ន្ធពិភពលោក លោកបានប្ដេជ្ញាផ្ដល់ការគាំទ្រគ្រប់បែបយ៉ាង ពិសេស​លើ​ការងារ​បច្ចេកទេស ដើម្បីជំរុញព្រឹត្តិការណ៍នេះឲ្យបានរលូន និងជោគជ័យ ដូចកាលស៊ីហ្គេម ឆ្នាំ២០២៣ នៅ​កម្ពុជាដែរ ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm