លោកអភិបាលខណ្ឌ៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរៀបចំសណ្ដាប់ធ្នាប់ តំបន់លក់ម៉ូតូគីរីរម្យ

2024/05/30 10:06:20 pm        79

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅតាមបណ្ដោយមហាវិថីព្រះសីហនុ តំបន់លក់ម៉ូតូគីរីរម្យ ឲ្យមានរបៀបរាបរយ និងរក្សារចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរ។

ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំផ្ទាល់ដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករានិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណ បរិស្ថានអនាម័យ ឲ្យមានភាពល្អប្រសើរ ដើម្បីសោរភ័ណ្ឌភាពតាមផ្លូវ និងរក្សារចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរផងដែរ។ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុ តំបន់លក់ម៉ូតូគីរីរម្យ មូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់នេះផងដែរ លោក ណុប ផា អភិបាលរងទទួលផែនសណ្ដាប់ធ្នាប់ បានប្រាប់BTV ឲ្យដឹងថាផងដែរថា ដោយមានការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់ អប់រំណែនាំដល់ម្ចាស់អាជីវកម្មលក់ម៉ូតូ ឲ្យរក្សាចិញ្ជើមផ្លូវ ដើម្បីឈានការកាត់បន្ថយការកក់ស្ទះចរាចរណ៍។ ក្នុងការចុះរៀបចំនេះ អាជីវក មួយចំនួនធំ បានចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការបានយ៉ាងល្អ ។ 

ហើយបន្ថែមទៀតនោះលោកអភិបាលរង បានបញ្ជាក់ប្រាប់ថាក្រោយចុះអប់រំណែនាំ ក្រុមការងារបានធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្មដើម្បី ចូលរួមថែរក្សារបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ ទាំងអស់គ្នា។ ក្នុងករណីមិនចូលរួម អាជ្ញាធរនឹងចាត់វិធានរដ្ឋបាល ឬវិធានការក្ដៅ។

ជាចុងក្រោយលោកអភិបាលសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចអាជីវកទាំងអស់ក្នុងមូលដ្ឋានខណ្ឌ៧មករា សូមចូលរួមថែរក្សារបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ ឲ្យបានល្អ៕

អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm