មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ក្រើនរម្លឹកអត្តពលិកកម្ពុជា ត្រូវមានមហិច្ឆតាខ្ពស់ ក្នុងកីឡាសិស្ស-និស្សិតអាស៊ាន នាខែក្រោយ

2024/05/30 10:22:12 pm        82

ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរម្លឹក និង​លើកទឹក​ចិត្ត​ដល់​កីឡាករ-កីឡាការិនីកម្ពុជាទាំងអស់ ដែលត្រៀមចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើក​ទី១៣ នៅវៀតណាម និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ នៅ​ឥណ្ឌូនេស៊ី នាខែមិថុនាខាងមុខ ត្រូវមានមហិច្ឆតាខ្ពស់ ក្នុងការប្រជែងមេដាយជូនជាតិ។

ការក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ផ្ដាំផ្ញើ និងលើកទឹកចិត្ត​ដល់​ប្រតិភូ​កីឡា​សិស្ស និងនិស្សិតទាំងអស់ ដែលត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ ២ផ្សេងគ្នា នាខែក្រោយ នៅ​មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្នុង​នោះ​ក៏​មាន​ការ​អញ្ជើញចូលរួមពីឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ តំណាងឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ និងជាប្រធានប្រតិភូដឹកនាំផ្ទាល់ ឯកឧត្តម កែ ប៊ុនខៀង បានចាត់​ទុក​បេសកកម្មនាពេលឆាប់ៗខាងមុខ គឺជាមោទនភាពដ៏ធំធេងមួយ ក្នុងនាមប្រតិភូ និងអត្ត​ពលិក​តំណាង​ជាតិ។ តាមរយៈនេះ ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ត្រូវមានសង្ឃឹម និង​ជឿជាក់ថា ការចូលរួមប្រកួតនេះ គឺដើម្បីដណ្ដើមនូវអ្វីដែលខ្លួនចង់បាន ។ ទោះបីកីឡាលេង ដើម្បី​សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព តែការដណ្ដើមមេដាយ និងកិត្តិយសជូនជាតិ ក៏ជា​រឿង​សំខាន់ ដែលត្រូវខំប្រឹងទាំងអស់គ្នាផងដែរ ។

ជាមួយគ្នាដែរ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ក៏បានដាស់តឿនដល់កីឡាករ-កីឡាការិនីគ្រប់រូប ត្រូវ​ប្រកាន់​ភ្ជាប់​ឲ្យបានដាច់ខាតនូវវិន័យ ក្រមសីលធម៌ និងសុជីវធម៌ ទាំងនៅកន្លែងស្នាក់នៅ ពេល​ធ្វើ​ដំណើរ ក៏ដូចជាកន្លែងប្រកួត ក្នុងមានជាអត្តពលិកតំណាងប្រទេសកម្ពុជា ពិសេស​ត្រូវ​ចៀស​វាង​ដាច់​ខាត​នូវការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ។ នេះគឺជាផ្នែកមួយដ៏សំខាន់ បន្ថែម​លើការប្រកួតប្រជែង ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អ រវាងសិស្ស-និស្សិត នៃបណ្ដា​ប្រទេស​នីមួយៗ ស្របតាមគោលបំណងរួមរបស់អាស៊ាន ដែលរៀបចំព្រឹត្តិការណ៍នេះឡើង ។

ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សិស្ស-និសិ្សត កម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣ នឹង​ចាប់​ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងដាណាង ប្រទេសវៀតណាម ដោយ​កម្ពុជា បានសម្រេចបញ្ជូនប្រតិភូកីឡាចំនួន ៤០នាក់ លើ ៤ប្រភេទកីឡាចូលរួមប្រកួត រួមមាន​កីឡាអត្តពលកម្ម, ហែលទឹក, វ៉ូវីណាម និងកីឡាវាយសី ដែលដឹកនាំដោយឯកឧត្តម កែ ប៊ុនខៀង ជាប្រធានប្រតិភូ ។

ចំណែកការប្រកួតកីឡានិសិ្សតសាកលវិទ្យាល័យអាស៊ាន លើកទី២១ នឹងប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី២៥ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី ដោយ​កម្ពុជា​សម្រេច​បញ្ជូន​ប្រតិភូ​កីឡាសរុប ៤៥នាក់ចូលរួម លើ ៦ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម, ហែល​ទឹក, ប៉េតង់, តេក្វាន់ដូ WT, ការ៉ាតេ និងកីឡាយូដូ ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm