Barcelona ប្រកាសតែងតាំងអ្នកចាត់ការថ្មីលោក Hansi Flick

2024/05/30 10:32:23 pm        177

ក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona បានប្រកាសតែងតាំងអ្នកចាត់ការថ្មីអតីតអ្នកចាត់ការ Bayern Munich លោក Hansi Flick ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ។

លោក Hansi Flick ដែលត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីខែកញ្ញាឆ្នាំ ២០២៣ បានមកបន្តតំណែងលោគ Xavi Hernandez ដែលត្រូវបានបណ្តេញចេញពី Barcelona សប្តាហ៍មុន។

ការទទួលបានតំណែងដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់របស់លោក ​Hansi Flick គឺបន្ទាប់ពីអាជីពដ៏ជោគជ័យដឹកនាំ Bayern Munich លើកពានបីក្នុងមួយរដូវកាលនៅឆ្នាំ ២០២០ រួមមាន Bundesliga, German Cup និង UEFA Champions League។

ខ្សែប្រយុទ្ធ Barcelona បច្ចុប្បន្ន Robert Lewandowski ក៏ធ្លាប់ជាកីឡាកររបស់ Bayern Munich ក្រោមការដឹកនាំរបស់ Hansi Flick ផងដែរ។

ការមកដល់របស់ Hansi Flick នៅ Barcelona គឺបន្ទាប់ពីរឿងចម្រូងចម្រាសមួយខែពេញរវាងក្លិប និងអ្នកចាត់ការ Xavi Hernandez ជាមួយប្រធានក្លិប Joan Laporta។

Xavi ដែលកាលពីដើមឆ្នាំបានប្រកាសពីការចាកចេញនៅដំណាច់រដូវកាលនោះ បានផ្លាស់ប្តូរចិត្តវិញបន្តដឹកនាំក្រុមមួយរដូវកាលទៀតកាលពីខែមេសា។

យ៉ាងណាក្តីថ្មីៗ ចុងក្រោយបំផុតបែជាត្រូវបានក្លិបបញ្ចប់តំណែង ខណៈបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា អ្នកចាត់ការបន្ទាប់របស់ Barcelona នឹងរងការឈឺចាប់។

រំលឹកថា Xavi Hernandez បានមកកាន់ Barcelona ជាអ្នកចាត់ការដឹកនាំក្រុមឈ្នះជើងឯក La Liga និង Spanish Super Cup ក្នុងរដូវកាលដំបូង តែរដូវកាលនេះមិនមានពានអ្វីទាំងអស់ និងចាញ់ក្រុមលេខមួយ Real Madrid ដល់ទៅ ១០ ពិន្ទុ៕ អត្ថបទ៖នាង​ សុភាវុធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        2
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        54
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm