UN៖ ការផ្តល់ជំនួយនៅហ្កាហ្សា ធ្លាក់ចុះពីរភាគបី តាំងពីប្រតិបត្តិការយោធាអ៊ីស្រាអែល ក្នុងក្រុងរ៉ាហ្វា

2024/05/30 10:36:59 pm        101

អង្គការសហប្រជាជាតិ ដែលបានព្រមានពីគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធ (២៩ ឧសភា) ថា បរិមាណជំនួយមនុស្សធម៌ដែលចូលទៅក្នុងតំបន់នោះបានធ្លាក់ចុះចំនួនពីរភាគបី ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់រ៉ាហ្វា (Rafah) ភាគខាងត្បូងក្នុងខែនេះមក។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា «បរិមាណស្បៀងអាហារ និងជំនួយផ្សេងទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ដែលមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនោះ បានធ្លាក់ចុះបន្ថែមទៀតចាប់តាំងពីថ្ងៃទី០៧ ខែឧសភា មក»។ អង្គការសហប្រជាជាតិបាននិយាយជាយូរមកហើយថា យ៉ាងហោចណាស់ត្រូវការរថយន្តដឹកទំនិញចំនួន ៥០០ គ្រឿងក្នុងមួយថ្ងៃសម្រាប់ជំនួយ និងទំនិញពាណិជ្ជកម្មចូលក្នុងតំបន់ហ្កាហ្សា ដើម្បីគ្រប់គ្រាន់បំពេញតម្រូវការ។

ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមជិតប្រាំបីខែមុនមក ជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីន ២,៣ លាននាក់ បានចូលជាចម្បងតាមរយៈច្រកឆ្លងកាត់ចំនួនពីរចូលទៅក្នុងហ្កាហ្សាភាគខាងត្បូង គឺច្រកព្រំដែនរ៉ាហ្វា ឆ្លងកាត់ពីអេហ្ស៊ីប និងច្រក កេរឹម សាលូម (Kerem Shalom) ឆ្លងកាត់ពីអ៊ីស្រាអែល។

ប៉ុន្តែការចែកចាយត្រូវបានរំខាន នៅពេលដែលអ៊ីស្រាអែល បានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុងរ៉ាហ្វា ដោយមានគោលបំណងកំណត់ទិសដៅនៃអង្គភាពដែលនៅសេសសល់របស់យុទ្ធជនហាម៉ាស។ ប្រទេសអេហ្ស៊ីប បានបិទច្រកឆ្លងកាត់ រ៉ាហ្វា ដោយសារតែការគម្រាមកំហែងដល់ការងារមនុស្សធម៌ ប៉ុន្តែកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានយល់ព្រមបញ្ជូនជំនួយ និងប្រេងឥន្ធនៈជាបណ្តោះអាសន្នតាមរយៈច្រក កេរឹម សាលូម៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm