ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំធ្វើឲ្យប្រសើរឡើងផ្លូវនៅតាមទីជនបទ

2024/05/31 12:23:57 am        86

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំអភិវឌ្ឍន៍ ដើម្បីធ្វើឲ្យប្រសើរឡើងផ្លូវនៅទីជនបទ ក្នុងការកែប្រែទៅជាផ្លូវក្រាលកៅស៊ូ ផ្លូវចាក់បេតុង និងផ្លូវក្រាលគ្រួសក្រហមជាដើម ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ។

ក្នុងពេលដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃការស្ថាបនាបញ្ចប់ផ្លូវចំនួន៤គម្រោង អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ នៅខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការអភិវឌ្ឍន៍ផ្លូវ គឺជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលជាសសៃរឈាម ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។

ឯកឧត្តម បានបន្តថា ចំពោះផ្លូវជនបទនេះ គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសតំបន់ជនបទដាច់ស្រយាល ក្នុងការនាំយកកសិកផលទៅកាន់ទីផ្សារ ក៏ដូចជាការធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយ បានទាន់ពេលវេលា និងមានសុវត្ថិភាព ។

ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែទាំនូវសមិទ្ធផលផ្លូវនេះ ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង។

គួរបញ្ជាក់ថា សម្រាប់ផ្លូវទាំង៤គម្រោង ដែលក្រុមការងារគណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពនោះ មានទីគម្រោងទី១. ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន២៥កំណាត់ មានប្រវែងសរុប៣ ៥៣០ម៉ែត្រ ស្ថិតនៅឃុំព្រែកដំបង និងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល, គម្រោងទី២. ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១០ខ្សែ ប្រវែងសរុប ១ ៤៧៧ និងមានការដាក់លូមូល ស្ថិតនៅភូមិស្វាយជ្រុំ ភូមិឡឥដ្ឋ និងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ។

សម្រាប់គម្រោងទី៣. ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ មាន២កំណាត់ ប្រវែងសរុប ២ ៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដោយកំណាត់ទី១ ប្រវែង ១ ១០០ម៉ែត្រ ស្ថិតក្នុងភូមិត្បែងខ្ពស់ និងភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងកំណាត់ទី២. ប្រវែង ១ ៥០០ម៉ែត្រ ស្ថិតក្នុងភូមិចំពារ ឃុំមនោរម្យ ស្រុកខ្ពង ខេត្តកំពង់ស្ពឺ និងគម្រោងទី៤. ការងារជួសជុលផ្លូវក្រាលដីល្បាយត្រួសចំនួន ៥ខ្សែ ប្រវែងសរុប ៦ ៦៦០ម និងសាងសង់លូប្រអប់មុខពីរចំនួន ១កន្លែង ស្ថិតនៅឃុំស្វាយជុក ឃុំពាម ឃុំក្រាំងល្វា និងឃុំខ្មីឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕

អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        114
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        221
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm