កូរ៉េខាងត្បូងបន្តផែនការបង្កើនការចុះឈ្មោះចូលរៀននៅសាលាពេទ្យ ទោះបីជាមានកូដកម្មរបស់គ្រូពេទ្យក៏ដោយ

2024/05/31 12:38:37 am        104

កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) នេះ បាននិយាយថា សាលាពេទ្យរបស់ខ្លួន នឹងទទួលយកនិស្សិតបន្ថែមជិត ១.៥០០នាក់ នៅឆ្នាំ២០២៥ ដោយជំរុញបន្តទៅមុខជាមួយនឹងផែនការបង្កើនចំនួនចូលរៀនឲ្យបានច្រើន ដែលការសម្រេចនេះ បានបណ្តាលឲ្យក្រុមគ្រូពេទ្យទូទាំងប្រទេសធ្វើកូដកម្ម។

រដ្ឋាភិបាលបាននិយាយថា ការបង្កើននេះ គឺចាំបាច់ដើម្បីដោះស្រាយកង្វះគ្រូពេទ្យ ដោយលើកហេតុផលថា ប្រសិនបើមិនមានវិធានការទេនោះ កូរ៉េខាងត្បូងត្រូវប្រឈមជាមួយនឹងចំនួនគ្រូពេទ្យ ១៥.០០០នាក់ តិចជាងចំនួនដែលត្រូវការ ដើម្បីជួយគាំទ្រដល់សេវាសំខាន់ៗ។

តែក្រុមដែលតំណាងឲ្យគ្រូពេទ្យ ជំទាស់ថា ការបង្កើនចំនួននេះ នឹងធ្វើឲ្យគុណភាពនៃការអប់រំធ្លាក់ចុះ ហើយថា ចំណាត់ការនេះនឹងមិនជំរុញឲ្យគ្រូពេទ្យទៅធ្វើការ នៅតំបន់ដាច់ស្រយាល ឬបំពេញមុខងារក្នុងវិស័យដែលមិនសូវពេញនិយមនោះឡើយ។ ពួកគេនិយាយថា ផ្ទុយទៅវិញ រដ្ឋាភិបាលគួរតែផ្តល់អាទិភាពដោយការផ្ដល់ប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរជាងនេះ។

គួរបញ្ជាក់ថា និស្សិតពេទ្យក្នុងចំនួនដ៏ច្រើន ដែលតាមការប៉ាន់ស្មានមានចំនួនប្រហែល ១៣.០០០នាក់ បានធ្វើកូដកម្ម តាំងពីចុងខែកុម្ភៈមកម៉្លេះ ដោយបង្កឲ្យមានភាពលំបាកដល់ប្រព័ន្ធថែទាំសុខភាពដែលនាំឲ្យមន្ទីរពេទ្យជាច្រើនបដិសេធមិនទទួលអ្នកជំងឺមួយចំនួន និងកាត់បន្ថយការវះកាត់ ដែលមិនស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

ក្រសួងអប់រំបានឲ្យដឹងថា សាលាពេទ្យនឹងទទួលយកសិស្សចំនួន ៤,៦១០នាក់ នៅឆ្នាំ២០២៥ ដែលជាចំនួននៅខ្វះបន្តិចបន្តួចពីគោលដៅរបស់ប្រធានាធិបតីលោក Yoon Suk-yeol ដែលចង់បានចំនួន ៥.០០០នាក់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm