ចិន នឹងដាក់ការគ្រប់គ្រងលើការនាំចេញឧបករណ៍អាកាសចរណ៍ និងលំហអាកាស

2024/05/31 02:20:52 am        196

ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងរឹតបន្តឹងការនាំចេញឧបករណ៍ និង បច្ចេកវិទ្យាទាក់ទងនឹងអាកាសចរណ៍ និងលំហអាកាស ដែលចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដា។

សេចក្តីជូនដំណឹងមួយដែលបានឃើញកាលពីថ្ងៃព្រហស្បតិ៍នៅលើគេហទំព័ររបស់ក្រសួង បាននិយាយថា ចំណាត់ការនេះ គឺដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ និងបំពេញកាតព្វកិច្ចអន្តរជាតិដូចជាការមិនរីកសាយភាយអាវុធជាដើម។ ការនាំចេញវត្ថុដែលត្រូវបានកំណត់នៅក្រោមច្បាប់ថ្មី នឹងតម្រូវឲ្យមានអាជ្ញាប័ណ្ណនាំចេញ។

សេចក្តីប្រកាសនេះ ត្រូវបានចេញផ្សាយរួមគ្នាជាមួយរដ្ឋបាលទូទៅនៃគយរបស់ប្រទេសចិន និងនាយកដ្ឋានអភិវឌ្ឍន៍ឧបករណ៍របស់គណៈកម្មាធិការយោធាមជ្ឈិម។

សេចក្តីប្រកាសនោះ បានឲ្យដឹងថា ការត្រួតពិនិត្យការនាំចេញ នឹងអនុវត្តចំពោះម៉ាស៊ីនយន្តហោះ និងលំហអាកាស និងផ្នែករចនាសម្ព័ន្ធ គ្រឿងបរិក្ខារទាក់ទងនឹងការផលិតម៉ាស៊ីន កម្មវិធី (software) និងបច្ចេកវិទ្យា។ ពួកវាក៏នឹងរួមបញ្ចូលផងដែរនូវឧបករណ៍ ពុម្ព គ្រឿងបរិក្ខារ និងឧបករណ៍កែច្នៃផ្សេងទៀតដែលប្រើដើម្បីបង្កើតវត្ថុធាតុមួយចំនួនដូចជា សម្ភារៈធ្វើពីប្លាស្ទិកពិសេស ដែលមានសារធាតុទីតាញ៉ូមអាលុយមីញ៉ូម និងលោហៈធាតុផ្សំរបស់ពួកវា។

ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានផ្លាស់ប្តូរដើម្បីកំណត់ការនាំចេញផលិតផល បច្ចេកវិទ្យា និងឧបករណ៍ដែលចាត់ទុកថា មានសារៈសំខាន់ចំពោះសន្តិសុខជាតិ។ ប្រទេសចិន ក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតយន្តហោះ និងការពារជាតិមួយចំនួនរបស់សហរដ្ឋអាមេរិក ដើម្បីសងសឹកប្រឆាំងនឹងការលក់អាវុធទៅឲ្យតៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រង ដែលខ្លួនអះអាងថា ជាទឹកដីរបស់ខ្លួន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm