អ្នកវិភាគ និងមេសហជីពនៅកម្ពុជា៖ សហជីពដែលប្រព្រឹត្តខុសច្បាប់ត្រូវតែកាត់ទោស

2024/05/31 04:05:15 am        108

ភ្នំពេញ៖​ អ្នកវិភាគ និងមេសហជីពនៅកម្ពុជា បានអះអាងថាគ្រប់បុគ្គលណាក៏ដោយ សុទ្ធតែស្ថិតនៅក្រោមបន្ទាត់ច្បាប់ហើយក្នុងករណីមេសហជីពបានប្រព្រឹត្តខុសច្បាប់ ផ្សំគំនិតលួចទ្រព្យរបស់រោងចក្រ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ និងមិនត្រូវយកសិទ្ធិជាមេសហជីពប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់នោះឡើយ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្រោយតុលាការខេត្តកំពង់ស្ពឺ បានបើកសវនាជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលើលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានប្រចាំ​រោងចក្រ វីងស្តាស៊ូ ខេត្តកំពង់ស្ពឺ នៅសាលាដំបូង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា មិនថាជាការដឹកនាំរដ្ឋ ដឹកនាំប្រទេស ឬដឹកនាំសង្គមក៏ដោយ ការអនុវត្តច្បាប់ត្រូវតែមានវិសាលភាពគ្រប់បុគ្គលទាំងអស់ដែលស្ថិតក្នុងរដ្ឋ។ ដូច្នេះ ប្រសិនបើគ្មានការអនុវត្តច្បាប់ត្រឹមត្រូវនោះទេ នឹងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងអនាធិបតេយ្យ។

លោកបណ្ឌិតអះអាងថា៖ «ករណីចាប់ខ្លួនលោក ជា ចាន់ ដែលជាប្រធាន​សហជីពប្រចាំ​រោងចក្រ វីងស្តាស៊ូ នេះគឺជាករណីព្រហ្មទណ្ឌ ដែលតុលាបានចោទប្រកាន់។ ដូច្នេះ បើទោះជាបែបណាក៏ដោយ ត្រូវតែពិនិត្យទៅលើអង្គហេតុ និងច្បាប់ជាក់ស្ដែងនៅក្នុងប្រព័ន្ធច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនគួរអាងខ្លួនជាប្រធានសហជីព ឬជាសមាជិកសហជីព ណាមួយក៏ដោយ ដើម្បីប្រព្រឹត្តទង្វើខុសច្បាប់នោះទេ»។

ដោយឡែក លោក សំ​ សឿន​ ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​(NLC) បានគូសបញ្ជក់ថាការចាប់ខ្លួនរបស់កម្មករម្នាក់នៅខេត្តកំពង់ស្ពឺ ពីករណីលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន មិនមែនជាការចាប់ខ្លួនសហជីពនោះទេ ប៉ុន្តែជាការចាប់ខ្លួនបុគ្គលដែលបានប្រព្រឹត្តនូវបទល្មើស ដែលគ្រាន់តែបុគ្គលម្នាក់នោះមានតួនាទីជាមេសហជីព តែប៉ុណ្ណោះ។

ប្រធានសហភាពពលកម្មជាតិកម្ពុជារូបនេះ បញ្ជាក់ទៀតថា៖ «ការចាប់ខ្លួននេះមិនបង្ហាញពីការរើសអើង ឬការជ្រាតជ្រែក ឬការបំភិតបំភ័យសហជីពនោះទេ។ ការចាប់ខ្លួនបុគ្គលដែលបានប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិអ្នកដទៃរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិអនុវត្តច្បាប់»។

ជាមួយគ្នានោះ អ្នកវិភាគ និងមេសហជីពនៅកម្ពុជា បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ ពលករ កម្មករ សហជីព និងអ្នកមានសិទ្ធិផ្សេងៗទៀតនៅកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុងអាជីពផ្សេងៗ ត្រូវតែគោរពច្បាប់ឲ្យបានគ្រប់គ្នា ដើម្បីធានាបាននូវវឌ្ឍនភាពសង្គម ធានានូវផលចំណេញទាំងសងខាងទាំង ទាំងអ្នកវិនិយោគ និងកម្មករ និងស្ថិរភាពសង្គម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានប្រចាំ​រោងចក្រ វីងស្តាស៊ូ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ សមគំនិតក្នុងអំពើលួច៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm