រដ្ឋបាលជលផលក្រចេះ អំពាវនាវឲ្យប្រជានេសាទចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីការពារនិងអភិរក្សាធនធានជលផលឲ្យមាននិរន្តរភាព

2024/05/31 02:10:00 pm        255

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានអំពាវនាវដល់អ្នកនេសាទទាំងអស់ ធ្វើយ៉ាងណាកុំនេសាទ ខុសច្បាប់ ដែលវាបំផ្លិចបំផ្លាញ់ត្រីទាំងតូចទាំងធំនាំឲ្យវិនាសមហន្តរាយ។

ក្នុងនោះដែរសូមកុំប្រើឧបករណ៍ឆក់ត្រី និងដាក់ថ្នាំបំពុល ព្រោះវាបំផ្លាញ់ត្រីឲ្យវិនាស និងអាចប៉ះពាល់ដល់សុខភាពមនុស្ស សត្វ ជាដើម ។

ជាក់ស្ដែង នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំ​ដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ​ សហការជាមួយ មន្ត្រីជលផល​នៃនាយកដ្ឋាននីតិកម្ម រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច និងសហគមន៍​នេសាទរកាកណ្តាល បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងរំលាច ស្ថិតក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ដោយកម្លាំងសមត្ថកិច្ចបានរុះរើ បំផ្លាញចោល និងដកហូតបានឧបករណ៍នេសាទខុសច្បាប់មួយចំនួន​ ដុតបំផ្លាញចោល នៅនឹងកន្លែង និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ ប្រមាណជាង ១៥គីឡូក្រាម ។

លោក ម៉ុក ពន្លក បានបន្តថា រដូវនេះ គឺជារដូវបិទនេសាទ ​ចាប់ពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ។ ដូច្នេះ សូមអ្នកនេសាទទាំងអស់ ​ធ្វើយ៉ាងណាកុំនេសាទខុសច្បាប់ និង​កុំប្រើប្រាស់ ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ។ ជាមួយគ្នានោះ អ្នកនេសាទ អាចនេសាទបានជាលក្ខណៈគ្រួសារ នៅក្រៅតំបន់ការពារអភិរក្សសត្វផ្សោត ដើម្បីការពារធនធានជលផល ជាពិសេស សត្វផ្សោតទន្លេមេគង្គខេត្តក្រចេះឲ្យមាននិរន្តរភាព ឋិតថេរគង់វង្ស ទាំងបច្ចុប្បន្ន និងអនាគត ៕ ដោយ សេង ម័រ

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        33
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm