ចិន៖ សមយុទ្ធជុំវិញកោះតៃវ៉ាន់ បានសម្រេចគោលដៅ ប៉ុន្តែក៏នឹងត្រៀមមានសកម្មភាពបន្ថែមទៀត

2024/05/31 04:48:44 pm        105

អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ថា យោធារបស់ប្រទេសចិន បានសម្រេច «គោលដៅរំពឹងទុក» ក្នុងអំឡុងពេលពីរថ្ងៃនៃសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ប៉ុន្តែខ្លួនក៏បានត្រៀមរៀបចំសម្រាប់សកម្មភាពយោធាបន្ថែមទៀតផងដែរ ប្រសិនបើមានការបង្កហេតុ។

ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួននោះ បានរៀបចំហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃជុំវិញកោះនេះ បន្ទាប់ពីពិធីចូលកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលទីក្រុងប៉េកាំង ហៅថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់»។

ការអត្ថាធិប្បាយកាលពីថ្ងៃព្រហស្បតិ៍ នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកោះតៃវ៉ាន់ បានព្រមានថាទីក្រុងប៉េកាំង កំពុងព្យាយាម «លុបបំបាត់» ដែនអាកាសរបស់ខ្លួន និងបង្កើតភាពធម្មតាថ្មីមួយជាមួយនឹងសមយុទ្ធ និងសកម្មភាពផ្សេងទៀតដើម្បីដាក់សម្ពាធលើរដ្ឋបាលថ្មីរបស់លោក ឡៃ។

អ្នកនាំពាក្យលោក អ៊ូ ឈាន (Wu Qian) បាននិយាយនៅក្នុងទីក្រុងប៉េកាំង ថា សមយុទ្ធរួមគ្នាដោយកងទ័ពរំដោះប្រជាជនគឺជា »វិធានការដើម្បីទប់ស្កាត់ឯករាជ្យភាព និងសកម្មភាពផ្ដាច់ខ្លួនរបស់តៃវ៉ាន់ដ៏ឈ្លានពាន និងការព្រមានប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស»។ ខណៈពេលដែលសមយុទ្ធបានបញ្ចប់ជាផ្លូវការ សកម្មភាពយោធារបស់ចិនមិនបានបញ្ឈប់នោះទេ ដោយតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធ ថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន បានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» នៅក្បែរនោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm