សម្ដេចក្រឡាហោម ជំរុញអាជ្ញាធរបាត់ដំបងត្រូវខិតខំទប់ស្កាត់ការ​ឆ្លង​រាល​ដាល​កូវីដ​១៩​បំប្លែង​ថ្មី

2021/08/09 04:17:10 pm        566

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅ ដល់អាជ្ញាធរខេត្តបាត់ដំបង ត្រូវខិតខំទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ នៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ខណៈខេត្តមួយនេះ ក៏មានជាប់ព្រំដែន និងជាមុខសញ្ញាមានពលករត្រឡប់មកពីប្រទេសថៃប្រចាំថ្ងៃ ។

ក្នុងកិច្ចប្រជុំតាមរយៈវីដេអូសន្និសីទ Zoom នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា កិច្ចប្រជុនេះ ធ្វើឡើងដើម្បីរៀបចំបន្ថែមការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានា បង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបង ក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ ។

សម្ដេច បានបន្ថែមថា ខេត្តបាត់ដំបង ជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយថៃកំពុង​ស្ថិតក្នុង​អត្រាឆ្លងខ្ពស់ នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលធ្វើឱ្យពលរដ្ឋខ្មែរក្នុងនោះ​ពលរដ្ឋ ជាពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញ ជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយ ដែលទាមទារឱ្យមានការខិតខំដោះស្រាយ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យ៉ាងណាក៏ដោយ ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ មានការចូលរួមពីក្រុមការងារថ្នាក់ជាតិទាំងអស់ បានជួយ​ជ្រោមជ្រែង​ដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ខេត្តបាត់ដំបង មានពលករ និងអ្នកកំពុងធ្វើចត្តាឡីស័កសរុបជិត ២០០០នាក់ ក្នុងមណ្ឌលទាំងចំនួន២០ទូទាំងខេត្ត និងមានអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មីប្រភេទDeltaចំនួន១៣នាក់ ព្យាបាលជាសះស្បើយចំនួន៤នាក់ និងត្រៀមទីតាំងចំនួន ៤១កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករពីប្រទេសថៃ ។

ឯកឧត្តម បន្ថែមថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងសរុបចំនួន៤០៩៣នាក់ ព្យាបាលជាសះស្បើយចំនួន២ ៥១៥នាក់ និងស្លាប់ចំនួន ៤៨នាក់ ។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩៤នាក់ ជាសះស្បើយចំនួន ៧៩នាក់ ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm