វេទិការផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរ

2024/05/31 05:09:35 pm        173

មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានរៀបចំវេទិការផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានលោកស្រី មិន ធារី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធ លោកគ្រូអ្នកគ្រូសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅវិឡាល័យតេជោសែនសំរោង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងវេទិកានោះដែរលោកស្រី មិន ធារី បានលើកឡើងថា វេទិការថ្ងៃនេះ គឺមានសារៈសំខាន់​ខ្លាំងណាស់ ក្នុងការអប់រំ ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមមួយចំនួន ដែលជាផលប៉ះពាល់ដល់យុវវ័យ ក្រុមគ្រួសារ និងសង្គមទាំងមូល។

លោកស្រីអភិបាលរងខេត្ត បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅ និងបញ្ហាទាំងអស់នេះគឺទាមទារឲ្យ​យុវជន​ត្រូវធ្វើខ្លួនឲ្យទៅជាមនុស្សល្អខិតខំរៀន​សូត្រក្លាយជាមនុស្ស​ប្រកបដោយសីលធម៌ ដើម្បីជាប្រយោជន៍​នៅក្នុងសង្គម។ តាមរយៈការអបរំគឺជាកាតព្វកិច្ច​ដ៏ចាំបាច់​នៅក្នុងការអភិវឌ្ឍ​ធនធាន​មនុស្សដោយផ្តល់នូវការបណ្តុះបណ្តាលចំណេះដឹង ជំនាញ សមត្ថភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុជីវធម៌ ​អត្តចរិត​ល្អ ​ដើម្បីជំរុញឲ្យយុវវ័យចេះស្រលាញ់ អត្តសញ្ញាណជាតិ និងវប្បធម៌ជាតិផងដែរ។

លោកស្រីអភិបាលរងខេត្ត បានបន្តថា បញ្ហានេះហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កំពុងបានយកចិត្តទុកដាក់គិតគូរខ្ពស់​ចំពោះប្អូនៗ​យុវវ័យដែល​កំពុងសិស្សា ​ត្រូវចេះស្រលាញ់វប្បធម៌​ប្រពៃណីអត្តសញ្ញាណខ្មែរ​មិនត្រូវមាន​ការ​ភ្លើតភ្លើន​តាម​វប្បធម៌​បរទេសនោះឡើយ ​ពិសេសត្រូវជៀសឲ្យឆ្ងាយ​ពីគ្រឿងញៀន៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        119
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm