ប្រមុខការពារជាតិកម្ពុជាទៅសិង្ហបុរីដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១

2024/05/31 05:12:10 pm        101

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែ​ឧសភា ​ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំ កំពូល​សន្តិសុខអាស៊ីលើកទី២១ ឬហៅថាកិច្ចសន្ទនាសាំងគ្រីឡា(Shangri-La ) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ខណៈ​កិច្ចសន្ទនានេះនឹងមានវត្តមានរដ្ឋ មន្រ្តីការពារជាតិប្រទេសជាង៥០ចូលរួម។

កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ ដែលប្រព្រឹត្តឡើងនាឆ្នាំ២០២៤នេះ នឹង​ពិភាក្សា​គ្នា​ជា​ច្រើន លើប្រធានបទភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក, ការ​ពង្រឹង​ការ​គ្រប់គ្រងវិបត្តិនៅពេលមាន ការប្រកួតប្រជែងកាន់តែកើនឡើង, ការកសាង​សន្តិសុខ​សហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, បញ្ហាប្រឈម សណ្តាប់ធ្នាប់សន្តិសុខឆ្លងតំបន់, វិធី​សាស្ត្រ​របស់​ចិនចំពោះសន្តិសុខសកល, ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក, និងការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថិរភាពតំបន់ជាដើម។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនា នោះ​នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថា ដើម្បីចែករំលែក ទស្សនៈ​មួយចំនួននៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្តីពី«ការ​កសាង​សន្តិសុខ​សហប្រតិបត្តិការ​នៅ​អាស៊ី-ប៉ាស៊ីហ្វិក» ដោយបង្ហាញ ទស្សនៈ​ស្តីពី​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​តំបន់ និងសកលលោក ក៏ដូចជាចែករំលែកនូវការប្តេជ្ញាចិត្ត របស់​កម្ពុជា​ក្នុង​ការ​រួមចំណែក​ដល់​ការ​ពង្រឹង​សន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់តំបន់ និងសកលលោកទាំងមូល។

បើតាម​សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រៅពីចូលរួមកិច្ចប្រជុំកំពូលខាងលើ នាយឧ​ត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជាចូលរួម​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រមុខ​ការពារ ជាតិប្រទេសជាមិត្តមួយចំនួនផងដែរ។

សូមបញ្ជាក់ថាអមដំណើរឧបនាយករដ្ឋមន្ត្រី ដើម្បីចូលរួមកិច្ចប្រជុំខាងលើនេះរួមមាន នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង កងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច រួមជា​មួយ​នាយ​ទាហាន ជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។

កិច្ចសន្ទនា Shangri-La លើកទី ២១ ដែលរៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្ត្រ​ដែលហៅកាត់ថាIISSនេះ ត្រូវបានរំពឹងថា នឹងរួមចំណែក​ក្នុង​កិច្ច​ការងារ​រក្សា​សន្តិសុខ​ក្នុង​តំបន់ ខណៈកិច្ចសន្ទនានេះគឺជាកន្លែងមួយសម្រាប់មេដឹកនាំ និងអ្ន​ក​បង្កើត​គោល​នយោបាយ​ការពារ​ជាតិ និងសន្តិសុខ អ្នកជំនាញ និងអ្នកប្រាជ្ញ ជួបសន្ទនាគ្នាដើម្បីចែករំលែកទស្សនៈ និង​វិធីសាស្រ្ត​ថ្មីៗ ស្តីពីបញ្ហាប្រឈមសន្តិសុខដែលកំពុងកើតមានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង​ពិភាក្សា​អំពី​ដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm