ពលរដ្ឋខេត្តកណ្តាលសាទរ ខណៈព្រែកជីកហ្វូណនតេជោនឹងបើកករដ្ឋាននៅខែសីហាខាងមុខ

2024/05/31 06:12:12 pm        299

បណ្តាពលរដ្ឋខេត្តកណ្តាល ជាពិសេសបណ្តាពលរដ្ឋរស់តាមដងទន្លេបាសាក់ បានបង្ហាញ​ក្ដី​សប្បាយ​រីករាយជាខ្លាំង និងគាំទ្រយ៉ាងពេញទំហឹង ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ បានប្រកាសថា នឹងបើក​ការដ្ឋាន​ស្ថាបនាព្រែកជីកព្រែកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

ពលរដ្ឋតាមដងទន្លេបាសាក់ នៅខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី៣១ ខែឧសភានេះថា ប្រជាពលរដ្ឋ​ទាំងអស់គ្នា ពិតជាចង់ឃើញ​សមិទ្ធផល​ព្រែកជីក​ព្រែក​ហ្វូណន​តេជោ​នេះ​ឲ្យ​បាន​លឿន​បំផុត ពីព្រោះព្រែកជីកនេះ បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពួកគាត់ និងអាច​ទទួល​បាន​ផ្លូវ​ទឹកដ៏ល្អប្រសើរមួយសម្រាប់សម្រាប់ការធ្វើកសិកម្ម ការធ្វើចរាចរដឹកទំនិញ សេវាកម្ម​ទេសចរណ៍​នានាមានតម្លៃធូរថ្លៃ ជាពិសេស គឺអាចនាំទំនិញកសិផល និងទំនិញ​ឧស្សាហកម្ម​ទៅ​លក់​លើ​ទីផ្សារដោយភាពងាយស្រួល និងរហ័សជាងមុន។

សូមបញ្ជាក់ថា តាមគម្រោង ព្រែកជីកហ្វូណនតេជោមានប្រវែង ១៨០ គីឡូម៉ែត គឺកម្ពុជា​បាន​សិក្សា​ល្អិតល្អន់មិនបង្កប៉ះពាលបរិស្ថាន ឬលំហូរទឹកទន្លេមេគង្គ និងទឹកសមុទ្រនោះទេ ហើយ​ការ​ស្ថាបនា​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១ពាន់៧រយលាន​ដុល្លារ​នឹង​ចំណាយ​ពេល​ការ​ជីក​ប្រមាណ ​៤ឆ្នាំ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា ក្រោយការជីករួច ព្រែកជីកហ្វូណតេជោ អាចអនុញ្ញាតឲ្យ​នាវា​ដឹក​ទំនិញ​ចំណុះ​៣ពាន់តោ​ន​ធ្វើ​ចរាចរណ៍​បាន និងអាចផ្តល់ផលផ្នែកសេដ្ឋកិច្ចឲ្យកម្ពុជាបានក្នុងចន្លោះ ២១% ទៅ៣០% រួម​ទាំង​អត្ថ​ប្រយោជន៍ជាច្រើនទៀត៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        78
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm