ភាគហ៊ុនរបស់ក្រុមហ៊ុនលោក Trump បានធ្លាក់ចុះ បន្ទាប់ពីការកាត់ទោសលើបណ្ដឹងប្រាក់បំបិទមាត់

2024/05/31 06:29:00 pm        57

ភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យា ត្រាំ (Trump Media & Technology Group) បានធ្លាក់ចុះ ៦,៥ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) បន្ទាប់ពីគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក បានផ្តន្ទាទោសលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ពីបទក្លែងបន្លំឯកសារដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់តារាភាពយន្តអាសអាភាសនៅមុនការបោះឆ្នោតឆ្នាំ២០១៦។

ភាគហ៊ុនរបស់ក្រុមហ៊ុនមេ របស់បណ្ដាញសង្គម ទ្រូស សូសល់ (Truth Social) ដែលភាគច្រើនគ្រប់គ្រងដោយលោក ត្រាំ មួយនេះ បានជួញដូរនៅតម្លៃ ៤៨,៤៤ ដុល្លារប៉ុណ្ណោះ បន្ទាប់ពីបិទការទិញលក់ ដែលជាធម្មតាភាគហ៊ុនក្រុមហ៊ុននេះធ្លាប់បានបិទនៅតម្លៃ ៥១,១២ ដុល្លារ។

បន្ទាប់ពីការពិភាក្សាអស់រយៈពេលពីរថ្ងៃ គណៈវិនិច្ឆ័យដែលមានសមាជិក ១២ រូបបានប្រកាសថាខ្លួនបានរកឃើញថាលោក ត្រាំ មានទោសលើការចោទប្រកាន់ទាំង ៣៤ ករណីដែលលោកបានប្រឈម។ ប្រធានចៅក្រមយុត្តិធម៌ លោក វ័ន មើឆាន (Juan Merchan) បានកំណត់ការកាត់ទោសនៅថ្ងៃទី ១១ ខែកក្កដាដែលនឹងមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនថ្ងៃទី១៥ ខែកក្កដា នៃពិធីមួយរបស់បក្សសាធារណរដ្ឋដែលរំពឹងថានឹងតែងតាំងលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ។

នៅក្នុងការជួញដូរជាសាធារណៈដំបូងរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ត្រាំ មីឌៀ (Trump Media) កាលពីថ្ងៃទី២៦ ខែមីនា ក្រុមអ្នកគាំទ្រលោក ត្រាំ បានសម្រុកទិញភាគហ៊ុនរបស់ក្រុមហ៊ុននេះដោយធ្វើឱ្យកើនឡើងរហូតដល់ ៥៩ ភាគរយ។

ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលចំនួន ៧៧០.៥០០ ដុល្លារសម្រាប់ត្រីមាសខែមីនា និងការខាតបង់ក្នុងប្រតិបត្តិការចំនួន ១២,១ លានដុល្លារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm