អ្នកគាំទ្រនៅអាមេរិករបស់លោក Trump អំពាវនាវឱ្យមានកុបកម្ម និងហិង្សា បន្ទាប់ពីសាលក្រម

2024/05/31 08:55:13 pm        126

ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលខឹងសម្បារចំពោះការផ្តន្ទាទោសរបស់លោកលើបទព្រហ្មទណ្ឌចំនួន ៣៤ ករណីដោយគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក (New York) បាននាំគ្នាបញ្ចេញមតិតាមគេហទំព័រអនឡាញដែលគាំទ្រ ត្រាំ ជាមួយនឹងការអំពាវនាវឱ្យមានកុប្បកម្ម បដិវត្តន៍ និងការសងសឹកដោយហិង្សា។

បន្ទាប់ពីលោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ អ្នកគាំទ្ររបស់លោកបានឆ្លើយតបជាមួយនឹងការបង្ហោះតាមអ៊ីនធឺណែតដ៏ឃោរឃៅជាច្រើន នេះបើយោងតាមការពិនិត្យឡើងវិញរបស់សារព័ត៌មានរ៉យទ័រ លើការអត្ថាធិប្បាយនៅលើគេហទំព័រចំនួនបី ដែលគាំទ្រលោក ត្រាំ គឺវេទិកាសង្គម ទ្រូស សូសល (Truth Social) របស់អតីតប្រធានាធិបតីរូបនេះ គេហទំព័រ ផាទ្រីយ៉ូត ដត វីន (Patriots.Win) និងគេហទំព័រ ហ្គេតវ៉េ ផុនឌីត (Gateway Pundit)។

អ្នកខ្លះបានអំពាវនាវឱ្យមានការវាយប្រហារលើចៅក្រម ការកាត់ទោសស្លាប់លើចៅក្រម វ័ន មើឆាន (Juan Merchan) ឬបង្កសង្គ្រាមស៊ីវិល និងការបះបោរប្រដាប់អាវុធ។ នៅក្នុងការបង្ហោះមួយ អ្នកគាំទ្របានស្នើឱ្យមានការបាញ់ប្រហារបន្ទាប់ពីសាលក្រមនេះ។ ការគំរាមកំហែងនៃអំពើហិង្សា និងវោហាសាស្ត្របំភិតបំភ័យបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីលោក ត្រាំ ចាញ់ការបោះឆ្នោតឆ្នាំ២០២០ ហើយបានអះអាងថាការបោះឆ្នោតនោះមានការក្លែងបន្លំ។

នៅពេលធ្វើយុទ្ធនាការសម្រាប់អាណត្តិទីពីរនៅសេតវិមាន លោក ត្រាំ បានចោទចៅក្រម និងរដ្ឋអាជ្ញានៅក្នុងការកាត់ក្តីរបស់ខ្លួនថា ជាឧបករណ៍ពុករលួយរបស់រដ្ឋបាលលោក ចូ បៃដិន (Joe Biden) ដែលមានចេតនាបំផ្លាញតំណែងសេតវិមានរបស់លោក។ ក្រុមអ្នកស្មោះត្រង់របស់លោក ត្រាំ បានឆ្លើយតបលើការធ្វើទុក្ខបុកម្នេញនយោបាយនេះ ជាមួយនឹងយុទ្ធនាការនៃការគំរាមកំហែង និងការបំភិតបំភ័យ ដែលផ្តោតលើចៅក្រម និងមន្ត្រីតុលាការ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm