រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បញ្ជាក់ពីសារៈសំខាន់នៃប្រតិបត្តិការយោធានៅទីក្រុង Rafah

2024/05/31 09:52:52 pm        74

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្គាលេន(Yoav Gallant) បាននិយាយថា ប្រទេសនេះមានព័ត៌មានជាក់លាក់ទាក់ទងទៅនឹងចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួននៅទីក្រុង Rafah ភាគខាងត្បូង តំបន់ហ្កាហ្សា ហើយបានបញ្ជាក់ពីសារៈសំខាន់នៃប្រតិបត្តិការយោធានៅទីក្រុងនេះ។ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Gallant បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ។

យោធាអ៊ីស្រាអែល បានប្រកាសថា កងកម្លាំងរបស់ខ្លួន ដណ្តើមបានការគ្រប់គ្រងច្រករបៀង ហ្វីឡាដែលហ្វីយ៉ា(Philadelphia) ដែនដីតំបន់ហ្កាហ្សាប្រវែងប្រហែល១៤គីឡូម៉ែត្រ នៅតាមព្រំដែនរវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប។ អ៊ីស្រាអែល អះអាងថា សព្វាវុធ និងទំនិញផ្សេងទៀត កំពុងត្រូវបានរត់ពន្ធពីប្រទេសអេហ្ស៊ីប ទៅកាន់តំបន់ហ្កាហ្សា តាមរយៈតំបន់នោះ ហើយកងទ័ពរបស់ខ្លួន បានរកឃើញផ្លូវរូងក្រោមដីប្រហែល២០កន្លែង នៅទីនោះ និងកំពុងធ្វើការ ស្ទង់មើល បំផ្លាញផ្លូវរូងទាំងនេះ។

ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបញ្ជាក់ពីអ្នកស្លាប់ចំនួន៥៣នាក់នៅក្នុងនិងជុំវិញតំបន់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។

អាជ្ញាធរបាននិយាយថាចំនួនអ្នកស្លាប់នៅហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់អ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ ៣៦.២២៤នាក់ ។

កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនអាចធ្វើសកម្មភាពបានបន្តិចបន្តួចប៉ុណ្ណោះ នាពេលបច្ចុប្បន្ននៅទីក្រុង Rafah ដោយស្តុកនៃការផ្គត់ផ្គង់មនុស្សធម៌មានទាបបំផុត ហើយការចល័តត្រូវបានរឹតត្បិតយ៉ាងខ្លាំង។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បាននិយាយផងដែរថា នៅភាគកណ្តាល និងភាគខាងត្បូងតំបន់ហ្កាហ្សា កម្រិតនៃភាពអត់ឃ្លាន កំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយបានអំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែល ជួយសម្រួលដល់ការដឹកជញ្ជូនការផ្គត់ផ្គង់មនុស្សធម៌។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        8
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm