យន្តហោះចម្បាំង អាមេរិក-អង់គ្លេស វាយប្រហារតាមអាកាសចំនួន ៦លើក លើរដ្ឋធានីសាណា ប្រទេសយេម៉ែន

2024/05/31 11:03:04 pm        126

ទូរទស្សន៍ al-Masirah TV របស់ក្រុមហ៊ូទី បានរាយការណ៍ថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួន៦លើក ទៅលើរដ្ឋធានីសាណា(Sanaa) នៅយេម៉ែន គ្រប់គ្រងដោយក្រុមហ៊ូទី កាលពីយប់ថ្ងៃព្រហស្បតិ៍។

ទូរទស្សន៍របស់ក្រុមហ៊ូទី និយាយថា ការវាយប្រហារតាមអាកាសចំនួនបីលើក បានវាយប្រហារនៅតំបន់ភ្នំ al-Nahdayn នៅទីក្រុង ដែលការវាយប្រហារតាមអាកាសមួយលើកបានធ្លាក់នៅជិតអាកាសយានដ្ឋានសាណា ភាគខាងជើងទីក្រុង ហើយការវាយប្រហារបន្ថែមទៀតចំនួនពីរលើក បានវាយប្រហារតំបន់ Jarban ក្នុងស្រុក Sanhan នៅចុងភាគខាងត្បូងទីក្រុងសាណា។

យោងតាមទូរទស្សន៍របស់ក្រុមហ៊ូទី បានឱ្យដឹងថា យន្តហោះចម្បាំងក្រុមចម្រុះអាមេរិក-អង់គ្លេស ក៏បានវាយប្រហារតាមអាកាសជាច្រើនដង ទៅលើទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah ដែលគ្រប់គ្រងដោយក្រុមហ៊ូទី។ ប្រជាជន នៅក្នុងទីក្រុងសាណា និងទីក្រុងកំពង់ផែ Hodeidah បាននិយាយថា ពួកគេបានឮសំឡេងយន្តហោះចម្បាំងហោះនៅពីលើក្បាលនៅពេលយប់ ហើយក្រោយមកមានការផ្ទុះដ៏ខ្លាំង នៅក្នុងទីតាំងយោធាច្រើនកន្លែង ដែលគ្រប់គ្រងដោយក្រុមហ៊ូទី។

កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមឧទ្ទាមហ៊ូទី បានចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូន ដែលដាក់គោលដៅលើអ្វីដែលពួកគេបាននិយាយថា ជានាវាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។

ជាការឆ្លើយតប ក្រុមចម្រុះកងទ័ពជើងទឹកអាមេរិក-អង់គ្លេស ដែលមានមូលដ្ឋាននៅលើដែនទឹកនោះ ចាប់តាំងពីខែមករា មក បានវាយឆ្មក់តាមអាកាសជាទៀងទាត់ និងបានវាយប្រហារដោយមីស៊ីល ទៅលើគោលដៅរបស់ក្រុមហ៊ូទី ដើម្បីរារាំងក្រុមនេះ ប៉ុន្តែបានត្រឹមតែនាំទៅដល់ការពង្រីកកាន់តែធំការវាយប្រហាររបស់ក្រុមហ៊ូទី ដែលរួមមានទាំងនាវាពាណិជ្ជកម្ម និងនាវាកងទ័ពជើងទឹកអាមេរិក និងអង់គ្លេស។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm