មន្ត្រីអះអាងថា សាឡាងពីរគ្រឿង បានរងការខូចខាតក្នុងការវាយប្រហាររបស់អ៊ុយក្រែន នៅតំបន់គ្រីម៉េ

2024/05/31 11:11:04 pm        116

យោធាអ៊ុយក្រែន បាននិយាយកាលពីព្រហស្បតិ៍ថា ខ្លួនបានបំផ្លាញសាឡាងពីរគ្រឿង នៅតំបន់គ្រីម៉េ (Crimea)ដែលគ្រប់គ្រងដោយរុស្ស៊ី ហើយបានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេរវាងឧបទ្វីបនេះ និង           ដីគោករុស្ស៊ី។

មន្ត្រីដែលត្រូវបានតែងតាំងដោយរុស្ស៊ី នៅតំបន់គ្រីម៉េ លោក Nikolai Lukashenko មុននេះ បានទទួលស្គាល់ពីការវាយប្រហារ នៅកំពង់ផែKerch ដោយនិយាយថា កម្ទេចកម្ទីមីស៊ីលអ៊ុយក្រែនដែលត្រូវបានបាញ់ទម្លាក់ បានធ្វើឲ្យខូចខាតដល់សាឡាងទាំងនោះ ហើយប្រតិបត្តិការនៅលើខ្សែសាឡាង ត្រូវបាន    ផ្អាក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram អគ្គសេនាធិការរបស់អ៊ុយក្រែន បាននិយាយថា ការវាយប្រហារនេះ ធ្វើឡើងដោយប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព (ATACMS) ដែលផ្គត់ផ្គង់ដោយលោកខាងលិច។

សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«ជាលទ្ធផលនៃការវាយប្រហារនោះ សាឡាងពីរគ្រឿងដែលដឹកដែកផ្លូវរថភ្លើង និងយានជំនិះ បានរងការខូចខាតយ៉ាងដំណំ។ សាឡាងមួយគ្រឿងក្នុងចំណោមទាំងពីរនោះ បានជាប់គៀង ដោយធ្វើឲ្យគាំងប្រតិបត្តិការនៃការឆ្លងសាឡាង នៅកំពង់ផែKerchទាំងស្រុង។

សេចក្តីថ្លែងការណ៍ បានបន្តទៀតថា ជាលទ្ធផលគ្រឿងយុទ្ធោបករណ៍របស់អ្នកកាន់កាប់នៅលើឧបទ្វីបនេះ ត្រូវបានរំខានឥតឈប់ឈរ»។

យោធាអ៊ុយក្រែន បានធ្វើការវាយប្រហារជាច្រើនខែ ទៅលើតំបន់គ្រីម៉េ និងជាពិសេសលើនាវារបស់កងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ីដែលមានទីស្នាក់ការកណ្តាល នៅកំពង់ផែSevastopol នៅតំបន់គ្រីម៉េនេះ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm       
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        19
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm