គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងតាំងបង្ហាញផលិតផលក្នុងស្រុក នៅផ្សារទំនើប ប៊ីកស៊ី (Big C) ក្រុងប៉ោយប៉ែត

2024/06/01 12:14:56 am        195

បន្ទាយមានជ័យ ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និង​អង្គការ​អុកស្វាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងផ្សារទំនើបប៊ីកស៊ី បាន​រៀប​ចំ​វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង «ការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)» ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ប៊ីកស៊ី (Big C) ក្រុងប៉ោយប៉ែត។ ជាមួយនឹងគោលដៅរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព គម្រោង​នេះ​មានបំណងបង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម និងអ្នក​ផលិត​ក្នុង​ស្រុក ដើម្បីជួបអ្នកទិញសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កា លើ​លក្ខខណ្ឌផ្គត់ផ្គង់ និងតម្រូវការផ្សេងៗ។

ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធា​ន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ១ផលិតផល១ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បានថ្លែងថា «គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត-រាជធានី​ជំរុ​ញ​ចលនា​ភូមិមួយផលិតផលមួយ មានសេចក្តី​រំភើប​រីករាយ​ក្នុង​ការ​​ដឹកនាំ​គំនិត​ផ្តួចផ្តើម​ឱ្យ​មាន​ជំនួប​រវាង​អ្នកផលិត និងអ្នកទិញ ដ៏មានសារៈសំខាន់នេះ ដែលមានបំណង​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​ផលិត​ក្នុងស្រុក និងអ្នកទិញសក្តានុពល ប្រកបដោយប្រសិទ្ធភាព និងសុចរិតភាព។ តាមរយៈ​ការបង្កើតយន្តការតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នក​កែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បករ​រហូត​ដល់​អ្នក​ប្រើប្រាស់) ហើយពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ណែនាំ​អ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសុំចុះបញ្ជីរ ឬ​ច្បាប់គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម ដែល​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ខេត្ត​បន្ទាយមានជ័យ និងប្រទេសកម្ពុជាទាំងមូល និងបង្កើន​កម្រិត​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន​ផងដែរ»។

 នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ ជំរុញ​ចលនា​ភូមិ១ផលិតផល១ នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករ ដែល​ទទួល​បាន​វិញ្ញាបន​បត្រ ព្រមទាំងផលិតផលដែលបានចូលជាសមាជិកភូមិ១ ផលិតផល១ សូមបន្ត​ខិត​ខំ​បំពេញ​ឱ្យ​បាន​តាមលក្ខណៈបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សា​បាន​នូវ​គុណភាព អនាម័យ និងបច្ចេកទេស ផ្សេងៗនៃផលិតផលរបស់ខ្លួន។ មួយវិញទៀត ឯកឧត្ដម ក៏​បាន​ណែនាំ​ដល់អ្នកផលិត ត្រូវមានភាពស្មោះត្រង់ ចំពោះអ្នកទិញ ដោយឱ្យប្រាកដ ថាផលិតផល​ដែល​យើង​បានយកមកលក់ជាផលិតផលក្នុងផលិតដោយខ្លួនឯង ដើម្បី​ចូល​រួម​លើក​កម្ពស់​ផលិតផល​របស់ខ្មែរដែលផលិតបាន ជាជាងយកផលិតផលមកពីក្រៅប្រទេសមកលក់ ថា​ជា​របស់​ក្នុងស្រុក ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ផលិតផលដែលយើងផលិតបាន ដោយត្រូវ​ចូលរួម​លើក​កម្ពស់​ផលិតផលដែលជាស្នារដៃរបស់ខ្មែរយើង ដើម្បីឱ្យពិភពបានដឹង និង​ស្គាល់​ផលិតផល​របស់​ខ្មែរ​យើង។

សូមបញ្ជាក់ថា វេទិកា និងការតាំងបង្ហាញផលិតផលនេះ គឺជាការផ្ដល់ឱកាសឱ្យអ្នកផលិត និង​អ្នក​ទិញ មានឱកាសបានជួបពិភាក្សាគ្នា ដើម្បីធ្វើការទំនាក់ទំនង ពិភាក្សា​នូវ​ផលិតផល​ដែល​យើង​ផលិតបាន នៅក្នុងស្រុក ដើម្បីលក់ដូរក្នុងទីផ្សារនៅក្នុងប្រទេស ក៏ដូចជា​លក់​ទៅ​កាន់​ទីផ្សារ​នៅ​ក្រៅប្រទេស។ ដោយការរៀបចំវេទិកាឆ្នាំ២០២៤នេះនៅមានខេត្ត-ក្រុង ចំនួន២បានចូលរួម រួមមាន ភ្នំពេញ កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ៕ អត្ថបទ រឿង ចន្ទ្រា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm