អ្នកទោសអ៊ុយក្រែនរាប់ពាន់នាក់ ដាក់ពាក្យចូលបម្រើយោធា ជាថ្នូរនឹងការលើកលែងទោស

2024/06/01 01:37:15 am        170

នៅក្នុងដំណើរស្វែងរករបស់ខ្លួន ដើម្បីបំពេញបន្ថែមចំនួនធ្លាក់ចុះនៃកងពលថ្មើរជើងរបស់ខ្លួន អ៊ុយក្រែន បានងាកទៅរកការជ្រើសរើសអ្នកទោស ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ហើយមានជាង ៤ពាន់នាក់ បានដាក់ពាក្យ រហូតមកដល់ពេលនេះ។

នៅក្រោមកិច្ចព្រមព្រៀងដែលផ្តល់ជូនអ្នកទោសដោយរដ្ឋាភិបាល អ្នកទោស នឹងត្រូវជម្រះទោស ដែលនៅសល់ ដោយមិនគិតពីរយៈពេល ប្រសិនបើពួកគេ យល់ព្រមចូលបម្រើការក្នុងជួរកងទ័ព ដោយមិនឈប់សម្រាក រហូតដល់ចុងបញ្ចប់នៃសង្គ្រាមនេះ។

នៅពេលនោះ ពួកគេ នឹងត្រូវបានផ្តល់ការលើកលែងទោស។

លោក Mykola Rybalka ស្ថិតចំណោមអ្នកដែលបានចុះឈ្មោះចូលបម្រើយោធា បានប្រាប់សារព័ត៌មាន  រ៉យទ័រ នៅទីធ្លាពន្ធនាគាររបស់ខ្លួន នៅទីក្រុងគីវថា៖«ម្តាយរបស់ខ្ញុំ មានភាពច្របូកច្របល់...ខ្ញុំបានមកទីនេះ អស់រយៈពេល ៥ឆ្នាំហើយ គឺនៅសល់មួយឆ្នាំទៀតប៉ុណ្ណោះ ហើយខ្ញុំនឹងទៅធ្វើសង្គ្រាម»។

លោក Rybalka ដែលបាននិយាយថា ខ្លួនបានជាប់ពន្ធនាគារដោយសារការលួច គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសចំនួន ១២៩នាក់ នៅក្នុងក្រុមមួយមានសមាជិក៧០០នាក់ ដែលបានដាក់ពាក្យចូលបម្រើយោធា នេះបើយោងតាមក្រសួងយុត្តិធម៌។

លោកបាននិយាយថា៖«អ្នកដឹងទេ រយៈពេល ៥ឆ្នាំនៅពីក្រោយជញ្ជាំងទាំងនេះ បន្សល់ទុកនូវសញ្ញាសម្គាល់របស់ពួកគេ។ អ្នកបានឃើញច្រើន និងយល់បានច្រើន។ អ្នកមិនគួរខ្លាចអ្វីទៀតទេ»។ 

អ៊ុយក្រែនដែលមានប្រជាជនប្រហែល ៣៨លាននាក់ ធៀបនឹង ១៤៤លាននាក់របស់រុស្ស៊ី បានតស៊ូក្នុងការជ្រើសរើសទាហានឲ្យបានគ្រប់គ្រាន់ ជាពិសេសដើម្បីប្រយុទ្ធនៅជួរមុខ ដែលពួកគេទទួលការវាយប្រហារពីសត្រូវ និងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm