សម្តេចតេជោ អំពាវនាវឲ្យបញ្ឈប់ការស្នើសុំចាក់វ៉ាក់សាំងអាស្ត្រាសេនីកាដើម្បីជាដូសទី៣បន្តទៀត

2021/08/09 04:17:45 pm        317

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា តេជោ ហ៊ុន សែន បាន​អំពាវ​នាវទៅ​កាន​់អ្នក​បាន​ចាក់​វ៉ាក់សាំង AstraZeneca ទាំង​ពីរ​ដូស​រួច​រាល់ហើយ ​ឱ្យ​បញ្ឈប់​ការ​ស្នើ​សុំ​ចាក់​​ដូស​ទី​៣​នៃវ៉ាក់សាំង​ប្រភេទ​នេះ​ ដោយ​ថា ដូស​ទី​៣​នៃ​វ៉ាក់សាំង​នេះ ត្រូវ​បាន​ផ្ដល់​អាទិភាព​ដល់​ក្រុម​មន្ត្រី​សុខាភិបាល​ជួរ​មុខ និង​ក្រុម​ដែល​ត្រូវ​បាន​កំណត់​អាទិភាព​តែ​ប៉ុណ្ណោះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អំពាវ​នាវ​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​សម្ដេច​បាន​ផ្ញើ​ជូន​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​នៅ​រសៀល​ថ្ងៃ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​សូម​អំពាវ​នាវ​ចំពោះ​ឯកឧត្ដម​លោក​ជំទាវ លោក​ឧកញ៉ា លោក​ស្រី អស់​លោក សម្រាប់​ការ​ចាក់​ដូស​ទី​៣ គឺ​សុំ​ឱ្យ​ផ្អាក​ការ​ដាក់​សំណើរ​ស្នើ​សុំ លុះត្រា​តែ​មាន​ការ​សិក្សា​​ហ្មត់​ចត់​រវាង​គម្លាត​ដូស​ទី​១ ដូស​ទី​២ និង​ដូស​ទី​៣ ហើយ​យើង​មាន​វ៉ាក់សាំង ទើប​យើង​អាច​ឈាន​ទៅ​ដល់​ការ​ចាក់​ជូន​ទៅ​ដល់​អ្នក​ដែល​បាន​ចាក់​ដូស​ទី​១ ដូស​ទី​២នៃ​វ៉ាក់សាំង AstraZeneca»។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ​វ៉ាក់សាំង​ដូស​ទី​បី ឬ​ដូស​ជំរុញ​ដោយ​ចាក់​វ៉ាក់សាំង AstraZeneca នេះ ត្រូវ​បាន​កំណត់​ផ្ដល់​ជូន​ដល់​ក្រុម​​មន្ត្រី​ជួរ​មុខ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ កង​កម្លាំង​ប្រដាប់​អាវុធ និង​ក្រុម​កីឡាករ​ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម (SEA Game)​តែ​ប៉ុណ្ណោះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «សម្រាប់​អ្នក​មិន​ទាន់​បាន​ចាក់ ហើយ​បែរ​ជាមក​ស្នើ​សុំ​ចាក់ AstraZeneca គឺ​យើង​មិន​ផ្ដល់​ជូន​នោះ​ទេ ដោយសារ​យើងមាន​តម្រូវ​ការ​ចាក់​ដូស​ទី​៣​សម្រាប់​ឱ្យ​កម្លាំងជួរ​មុខ​របស់​យើង​ដែល​កំពុង​ពង្រាយ​ទៅ​ចាក់​ជូន​ចំពោះ​ខេត្ត៧​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ និង​កំពុង​បែង​ចែក​ទៅ​ខេត្ត​ដទៃ​ទៀត បូក​នឹង​ការ​បញ្ជូន​ទៅ​ឱ្យ​កង​ទ័ព​ដែល​ចាក់​ឱ្យ​ទាំង​កង​ទ័ព ចាក់​ឱ្យ​ទាំង​កម្លាំង​នគរបាល​ដែល​នៅ​ជាមួយ ចាក់​ឱ្យ​ទាំង​អតីត​យុទ្ធជន និងអ្នក​កីឡា​ដែល​ត្រូវ​ចូល​ប្រកួត​ស៊ីហ្គេម​ដែល​មុន​នេះ​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់ គឺ​ក៏​មាន​ច្រើន​មាន​រួច​ទៅ​ហើយ»។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា៖ «ដូច្នេះ យើង​មិន​មាន​​សមត្ថភាព មិន​មាន​លទ្ធភាព​នៅ​ក្នុង​ពេល​នេះ ដើម្បី​រក​ AstraZeneca ជូន​ចំពោះ​ឯកឧត្ដម​លោក​ជំទាវ អស់លោក​លោក​ស្រី លោក​ឧកញ៉ា តាម​សំណើរ​ស្នើ​សុំ​នោះ​ទេ»។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ទៀត​ថា​៖ «សង្ឃឹម​ថា ឯកឧត្ដម លោក​ជំទាវ លោក​ឧកញ៉ា អស់លោក​ លោក​ស្រី ដែល​បាន​ចាក់​ AstraZeneca ពីរ​ដូស​រួច​មក​ហើយ សូម​រង់ចាំឱ្យ​មាន​ការ​សិក្សា​ និង​សូម​រង់ចាំ​ឱ្យ​អាស្ត្រាសេនេកា បាន​មក​ដល់​លើកក្រោយ»។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ថែម​ទាំង​បញ្ជាកផង​ដែរ​ថា វ៉ាក់សាំង AstraZeneca ដែល​អង់គ្លេស​បាន​ផ្ដល់​មក​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ នឹង​ត្រូវ​ផុត​សុពលភាព​នៅ​ត្រឹម​ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ ព្រោះ​តែ​វ៉ាក់សាំង​ AstraZeneca អាច​រក្សា​ទុក​បាន​ត្រឹម​តែ​រយៈ​ពេល ៦​ខែប៉ុណ្ណោះ៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm