វិស័យឯកជន បន្តចូលរួមជាមួយរាជរដ្ឋាភិបាល លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2021/08/10 12:56:20 am        852

ភ្នំពេញ៖ ក្នុងការងារប្រយុទ្ធប្រឆាំងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅបន្តមានការគាំទ្រ និងចូលរួម​ពី​វិស័​យ​នា​នាជាច្រើន មានប្រទេសដៃគូ អង្គការដៃគូ និងវិស័យឯកជន តាមរយៈការផ្ដល់នូវគ្រឿងបរិក្ខាសុខាភិបាល គ្រឿងឧបភោគ​ប​រិ​ភោគ រួមទាំងសកម្មភាពចុះផ្សព្វផ្សាយ ពីគុណវិបត្តិ និងារអនុវត្តវិធានការផ្សេងៗ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។  

ជាក់ស្ដែងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានចុះអនុស្សរណៈយោគយល់គ្នា (M​O​​U) ជាមួយក្រុមហ៊ុនឆាយវ៉ាង Sakkin Water លើការលើកកម្ពស់ការអនុវត្តចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ស្តីពី​ការ​លើក​កម្ពស់​ពីសុវត្ថិភាពសុខភាព សុខុមាលភាពនៅកម្ពុជា រួមទាំងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងពិធីចុះ MOU ឯកឧត្តម ស ថាវី តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្លា ឲ្យពល​រដ្ឋ​បាន​​ចាក់វ៉ាក់សាំងបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ មិនឲ្យអ្នកដែលឆ្លងជំងឺនេះហើយ មានសភាពធ្ងន់ធ្ងរ។

ឯកឧត្តមបន្តថា ទោះមិនអាចកម្ចាត់ចោលជំងឺនេះទាំងស្រុង ប៉ុន្តែយើងអាចការពារជំងឺនេះបាន ដោយតម្រូវឲ្យផ្លាស់ប្តូរទម្លាប់រស់នៅ​ជា​មួយ​នឹងវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ ដូច្ចេះគោលបំណងការចុះអនុស្សរណៈជាមួយ ក្រុមហ៊ុន ឆាយ វ៉ាង Sakkin Water គឺផ្ដោតលើការពង្រឹង និងអភិវឌ្ឍចំនេះដឹងសុវត្ថិភាពសុខភាព និងសុខុមាលភាពជាសាធារណៈ។

ឯកឧត្តម ស ថាវី បញ្ជាក់ថា ចំពោះផលប្រយោជន៍ នៃកិច្ចព្រមព្រៀងនេះនឹងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជួយគ្នាទៅវិញទៅមក លើវិស័យអនាម័យ និងសុខភាពតាមបែបទំនើបកម្ម យើងជ្រើសរើស Sakkin Water ជាដៃគូរដោយសារក្រុមហ៊ុននេះ ជាអ្នកឯកទេស និងឈានមុខគេលើផលិតផលទឹកសម្លាប់មេរោគ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់ជប៉ុន និងមានឧបករណ៍​សម្លាប់មេ​រោគ​ជា​ច្រើ​ន​ប្រភេទ ស្របតាមតម្រូវការជួយគាំទ្រសកម្មភាពមនុស្សធម៌ផ្សេងៗ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងការការពារខ្លួន ដើម្បីចូលរួម​ជា​​មួយ​រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការនេះ នឹ​ង​ជួយគាំទ្រសម្រាប់សកម្មភាពមនុស្សធម៌ ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅរាជធានី និងតាមបណ្តាខេត្ត។

ក្នុង​ឱកាសនោះ លោក ឧកញ៉ា តាំង គួង លើកឡើងថា ការបានធ្វើការជាដៃគូជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពីជ័យសេនា ទៀ បាញ់ នឹងអាចចូលរួមពង្រឹង និងអភិវឌ្ឍផ្នែកអនាម័យ ផាសុកភាព នៃការរស់នៅរបស់ពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរ​ក្នុងគន្លង​ប្រ​ក្រ​តី​ភាព​ថ្មី។

លោកឧកញ៉ាបន្ថែមថា ក្រុមហ៊ុនមានគោលបំណងតែមួយ គឺចង់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានប្រើប្រាស់ទឹកសម្លាប់មេរោគ ដែលមាន​គុណ​ភាពល្អ សម្រាប់យុទ្ធនាការចុះចាក់វ៉ាក់សាំងជូនពលរដ្ឋតាមរាជធានី និងខេត្ត ដោយទឹកសម្លាប់មេរោគ សាកគីន មានលក្ខណៈ​ពិសេ​ស​គ្រប់គ្រាន់ក្នុងកម្រិត PH ត្រឹមត្រូវ អាចប្រើប្រាស់បាញ់សម្លាប់មេរោគបានលើរាងកាយផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងពង្រឹងសុខសុវត្ថិភាព ជូនដល់ក្រុមគ្រូពេទ្យ និងពលរដ្ឋ ហើយក្រុមហ៊ុននឹងខិតខំសហការ និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យ​ដំណើរ​ការរលូន និងទទួលបានលទ្ធផលល្អប្រសើរ‌‍។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន ឆាយ​វ៉ា​ង Sakkin Water ទៅកាន់ស្ថាប័នរដ្ឋ និងឯកជន ដើម្បីធ្វើសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយចំណេះដឹងពីការការពារសុខភាព អនាម័​យ​ សុខមាលភាពតាមបែបទំនើបកម្មឲ្យបានទូលំទូលាយ៕ អត្ថបទ៖ បាន សុខរិទ្ធិ​

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        8
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm