លោក Biden និយាយលម្អិត អំពីសំណើបទឈប់បាញ់នៅហ្កាហ្សា ក្រុមហាម៉ាសឆ្លើយតបជាវិជ្ជមាន

2024/06/01 04:33:34 pm        44

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ បានដាក់ចេញនូវអ្វីដែលលោកបាននិយាយថាជាសំណើរបស់អ៊ីស្រាអែលបីដំណាក់កាល សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាថ្នូរទៅនឹងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដោយបានគូសបញ្ជាក់ថា «វាដល់ពេលហើយសម្រាប់សង្រ្គាមនេះត្រូវបញ្ចប់» និងទទួលបានប្រតិកម្មដំបូងជាវិជ្ជមាន ពីសំណាក់ក្រុមហាម៉ាស។

ដំណាក់កាលទីមួយ ពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ នៅពេលដែលកងកម្លាំងអ៊ីស្រាអែលនឹងដកខ្លួនចេញពីតំបន់ដែលមានប្រជាជនរស់នៅទាំងអស់នៅតំបន់ហ្កាហ្សា ហើយចំណាប់ខ្មាំងមួយចំនួន រួមទាំងមនុស្សចាស់ និងស្ត្រី នឹងត្រូវបានដោះលែងជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ហើយជនស៊ីវិលប៉ាឡេស្ទីន អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញនៅតំបន់ហ្កាហ្សា ហើយរថយន្តដឹកទំនិញ៦០០គ្រឿងក្នុងមួយថ្ងៃ នឹងនាំយកជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធដែលត្រូវបានបំផ្លិចបំផ្លាញមួយនេះ។ ក្នុងដំណាក់កាលនេះ ក្រុមហាម៉ាស និងអ៊ីស្រាអែល នឹងចរចារបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដែលលោក Biden បាននិយាយថា នឹងមានរយៈពេល «ដរាបណាក្រុមហាម៉ាសនៅបន្តតាមការសន្យារបស់ខ្លួន»។ ក្នុងដំណាក់កាលទីពីរ លោក Biden បាននិយាយថា នឹងមានការដោះដូរសម្រាប់ចំណាប់ថ្នូរ ដែលនៅសេសសល់ទាំងអស់ រួមទាំងទាហានប្រុស ហើយកងកម្លាំងអ៊ីស្រាអែលនឹងដកខ្លួនចេញពីតំបន់ហ្កាហ្សា ហើយបទឈប់បាញ់ជាអចិន្ត្រៃយ៍នឹងចាប់ផ្តើម។ ដំណាក់កាលទីបី នឹងរួមបញ្ចូលទាំងផែនការកសាងឡើងវិញដ៏សំខាន់មួយសម្រាប់តំបន់ហ្កាហ្សា និងការវិលត្រឡប់របស់ចំណាប់ថ្នូរ ចុងក្រោយទៅដល់គ្រួសាររបស់ពួកគេ។

ក្រុមហាម៉ាស ដែលលោក Biden បាននិយាយថា បានទទួលសំណើពីប្រទេសកាតានោះ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានប្រតិកម្មជាវិជ្ជមាន។ ក្រុមហាម៉ាស បាននិយាយថា ខ្លួនត្រៀមជាស្រេចដើម្បីចូលរួម «ជាលក្ខណៈវិជ្ជមាន និងបែបស្ថាបនា» ជាមួយនឹងសំណើ ដោយផ្អែកលើបទឈប់បាញ់អចិន្ត្រៃយ៍ ការដកកងកម្លាំងអ៊ីស្រាអែល ការកសាងឡើងវិញតំបន់ហ្កាហ្សា ការវិលត្រឡប់របស់ប្រជាជនភៀសខ្លួន ព្រមទាំងកិច្ចព្រមព្រៀងដោះដូរអ្នកទោសពិតប្រាកដ ប្រសិនបើអ៊ីស្រាអែល ប្រកាសយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបែបនេះ។

អត្ថបទដែលទាក់ទង

ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm       
អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm
​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm