ប្រភព៖ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខ នៅសិង្ហបុរី

2024/06/01 08:24:11 pm        58

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) ត្រូវបានគេរំពឹងថា នឹងចូលរួមសន្និសីទសន្តិសុខ Shangri-La Dialogue នៅប្រទេសសិង្ហបុរី នៅចុងសប្តាហ៍នេះ ខណៈដែលអ៊ុយក្រែនប្រឈមមុខនឹងការវាយលុកជាថ្មីពីរឆ្នាំ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានឈ្លានពាន។

ប្រភពចំនួនពីរ បាននិយាយថា លោក ហ្ស៊េឡិនស្គី នឹងថ្លែងទៅកាន់គណៈប្រតិភូ នៅឯកិច្ចសន្ទនា Shangri-La Dialogue នៅថ្ងៃសៅរ៍ (ទី១ ខែមិថុនា)នេះ។ ប្រភពទាំងអស់ បដិសេធមិនឲ្យគេកំណត់អត្តសញ្ញាណ ដោយសារតែភាពរសើបនៃបញ្ហានេះ។

ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសសិង្ហបុរី មិនបានឆ្លើយតបនឹងសំណើរបស់សារព័ត៌មានរ៉យទ័រសុំការអត្ថាធិប្បាយទេ។ ការិយាល័យរបស់លោក ហ្ស៊េឡិនស្គី នៅទីក្រុងគីវ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ពុំមានគណៈប្រតិភូរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំសន្តិសុខសិង្ហបុរី ចាប់តាំងពីឆ្នាំ ២០២២មក។

លោក ហ្ស៊េឡិនស្គី ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃពុធ (ទី២៩ ខែឧសភា)ថា រុស្ស៊ីនៅតែព្យាយាមរំខានដល់កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកដាច់ដោយឡែកមួយ នៅខែក្រោយ ដែលផ្តោតទៅលើការលុកលុយនោះ ហើយថា ខ្លួនកំពុងដាក់សម្ពាធលើប្រទេសនានា ឲ្យដកខ្លួនពីកិច្ចប្រជុំនេះ។

កិច្ចសន្ទនា Shangri-La Dialogue ដែលធ្វើឡើងជារៀងរាល់ឆ្នាំ នៅប្រទេសសិង្ហបុរីដោយវិទ្យាស្ថានអន្តរជាតិនៃការសិក្សាយុទ្ធសាស្ត្រសម្រាប់រយៈពេល ២១ឆ្នាំចុងក្រោយនេះ ត្រូវបញ្ចប់ នៅថ្ងៃអាទិត្យ (ទី២ មិថុនា)។

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        5
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm