ទូត​អូស្ត្រាលី​ផ្ដល់​សម្ភារ​ការពារ​កូ​វីដ​-១៩ ដល់​មជ្ឈមណ្ឌល​ស្តា​កាយសម្បទា​ខេត្តព្រៃវែង និង​ក្រចេះ

2021/04/27 09:59:58 am        31

​ភ្នំពេញ៖ ស្ថានទូត​អូស្ត្រាលី ក្រោម​វត្តមាន ឯកឧត្តម Pablo Kang ជា​អគ្គរាជទូត បាន​បន្ត​សកម្មភាព​នាំ​យក​នូវ​សម្ភារ​ការពារ​ជំងឺ​កូ​វីដ​–១៩ ជាច្រើន​ប្រគល់​ជូន​មជ្ឈមណ្ឌល​ស្តា​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្តព្រៃវែង និង​ក្រចេះ ដើម្បី​ផ្តល់ជូន​ជនពិការ​ដែល​មក​ទទួល​សេវា​។​

​ឯកឧត្តម Pablo Kang អគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា រួមទាំង​វត្តមាន​របស់ លោក ជួរ រតនៈ នាយក​មូលនិធិ​ជនពិការ រួម​ទាំង​មន្ត្រីជាន់ខ្ពស់​របស់​កម្ម​វិធី ACCESS និង​មន្ត្រី​ជាច្រើនរូប​ទៀត នៅ​ថ្ងៃទី ៣០ កញ្ញា​និង​ថ្ងៃទី០១ ​តុលា បាន​នាំយក​នូវ​សម្ភារ​ការពារ​ជំងឺ​កូ​វីដ​១៩ ជាច្រើន​ជួយ​ដល់ មជ្ឈមណ្ឌល​ស្តា​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្ត​ព្រៃវែង និង​ក្រចេះ​។ អំណោយ​ដែល​ប្រគល់ជូន​ទាំងនោះ​រួមមាន អាកុល​ចំនួន​៨១០​ដប ម៉ាស់​វះកាត់​ចំនួន​៧០​ប្រអប់ ម៉ាស់​ក្រមា​ចំនួន​៨១០​ម៉ាស់ ស្រោមដៃ​ចំនួន​៤០​ប្រអប់​។​

​ក្នុង​ឱកាស​កម្មវិធី​នេះ ឯកឧត្តម Pablo Kang បានលើកឡើង​នូវ​ក្តី​សោមនស្ស​ជាមួយនឹង​សមិទ្ធិផល និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បាន​ទប់ស្កាត់​ជំងឺ​នេះ​បានល្អ​។ ឯកឧត្តម​បន្តថា ជាការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា រយៈពេល​កន្លងមកនេះ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា បាន​ផ្តល់នូវ​សម្ភារ​ការពារ​ជំងឺ​កូដ​១៩ ជូន​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​៣​រួចមកហើយ នៅ​ខេត្តសៀមរាប តាកែវ និង​មណ្ឌល​គៀន​ឃ្លាំង​(​ភ្នំពេញ​)​។​

​សម្រាប់​ការទទួលបាន​សម្ភារ​កា​រពារ​សុវត្ថិភាព​ពី​ជំងឺ កូ​វីដ​១៩​នេះ លោក ជួរ រតនៈ នាយក​មូលនិធិ​ជនពិការ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារ​ការពារ​ទាំងនេះ ដល់​មជ្ឈមណ្ឌល​ស្តា​លទ្ធភាព​ពលកម្ម​កាយសម្បទា​ទាំង​២ ដែល​ពិតជា​បាន​រួម​ចំណែក​ដល់​ការរក្សា​សុវត្ថិភាព​ដល់​ជនពិការ និង​មន្ត្រី​បម្រើសេវា​។ លោក​បន្តថា រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២០​នេះ ដោយសារ​មាន​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ មជ្ឈមណ្ឌល​ខេត្តព្រៃវែង និង​ក្រចេះ បានផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ជូន​ជនពិការ​ចំនួន ៩៧៩​នាក់ គឺមាន​ការធ្លាក់ចុះ​ប្រមាណ​១៤%​ធៀប​នឹង​ការផ្តល់សេវា​ក្នុង​ឆ្នាំ​២០១៩​។

ដោយ​អនុវត្តតាម​ការណែនាំ​ពី​ក្រសួងសុខាភិបាល និង​មាន​ការជួយ​គាំទ្រ​ពី​ក្រសួង​អាណាព្យាបាល​របស់ខ្លួន មូលនិធិ​ជនពិការ​បាន​រក្សាបាន​នូវ​ការផ្តល់សេវា​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ជូន​ជនពិការ តាមរយៈ​ការរៀបចំ​ឱ្យមាន​ឧបករណ៍​ការពារ ការធ្វើ​អនាម័យ​ជាប្រចាំ ការផ្តល់​ជា​ម៉ាស់​និង​ទឹក​អាកុល និង​ការណែនាំ​អប់រំ​នានា​ដល់​ជនពិការ​៕ ​អត្ថបទ​៖ ​គឹម​ហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm