វិមានក្រឹមឡាំងនិយាយថា ខ្លួនគាំទ្រការបដិសេធរបស់ចិនក្នុងការចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយ ក្រែន

2024/06/01 11:29:33 pm        74

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូ បានគាំទ្រការបដិសេធរបស់ចិនក្នុងការចូលរួម កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វ៊ីស នៅខែក្រោយ ព្រោះវាគ្មានប្រយោជន៍ទេ ក្នុងការរៀបចំព្រឹត្តិការណ៍បែបនេះ ដោយគ្មានការចូលរួមពីប្រទេសរុស្ស៊ីនោះ។

កិច្ចពិភាក្សា ត្រូវបានកោះប្រជុំតាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្ស៊េឡិនស្គី (Zelenskiy) ដែលបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មិនគួរចូលរួម។

ប្រទេសស្វ៊ីស មិនបានអញ្ជើញរុស្សី ដែលបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុងអ្វីដែលខ្លួនហៅថា ប្រតិបត្តិការយោធាពិសេស ដែលទីក្រុងគីវ និងលោកខាងលិចពណ៌នាថា ជាសង្រ្គាមដណ្តើមកាន់កាប់ដោយខុសច្បាប់។

ប្រភពចំនួន៤ ដែលបានដឹងអំពីបញ្ហានេះ បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថាប្រទេសចិន បានអះអាងថា ខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍នៅប្រទេសស្វ៊ីសនោះទេ។


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តរបស់ប្រទេសចិន បង្ហាញថា ទីក្រុងប៉េកាំងយល់ថា ការរៀបព្រឹត្តិការណ៍បែបនេះ ដោយគ្មានប្រទេសរុស្ស៊ី នឹងគ្មានន័យទេ។

លោក Peskov បាននិយាយថា៖«ប្រទេសចិន បាននិយាយតាំងពីដើមដំបូងអំពីភាពឥតប្រយោជន៍ទាំងស្រុងនៃការរៀបចំកិច្ចប្រជុំបែបនេះ ដោយគ្មានការចូលរួមពីរុស្ស៊ីនោះ»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm