ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានរីករាយដែលឃើញភាពរីកចម្រើននៃវិស័យអប់រំ Shrewsbury នៅកម្ពុជា

2024/06/02 02:54:54 am        130

(ភ្នំពេញ÷ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមានចិត្តរីករាយដែលបានឃើញពីការអភិវឌ្ឍរីកចម្រើននៃវិស័យអប់រំ Shrewsbury នៅកម្ពុជា ហើយបានទទួលស្គាល់ថា កុមារ នៃសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ នេះ នឹងទទួលបាននូវការអប់រំប្រកបដោយស្តង់ដារខ្ពស់ពីបរិវេណសាលា គ្រូបង្រៀន និងស្តង់ដារសាលារៀន។ 

ការថ្លែងបែបនេះខណះឯកឧត្តម Dominic Williamsនិង ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានឡើងថ្លែងសុន្ទរកថា ដែលបង្ហាញពីការទទួលស្គាល់និងការគាំទ្រពីរាជរដ្ឋាភិបាលអង់គ្លេសនិងកម្ពុជា សម្រាប់សាលា Shrewsbury ដែលជាសាលាក្នុង ចំណោមសាលាសាធារណៈ "ដ៏អស្ចារ្យ" ចំនួន៩ របស់ចក្រភពអង់គ្លេស ដែលបានប្រារព្ធទិវាបង្កើតដំបូងរបស់ពួកគេនៅលើវាល ស្មៅក្បែរបរិវេណសាលាថ្មីរបស់ខ្លួននៅ Morgan Em Maison រាជធានីភ្នំពេញ នៅវេលាថ្ងៃទី 1 ខែមិថុនា ឆ្នាំ ២០២៤នេះ។

ការប្រារព្វពិធីស្របនឹងថ្ងៃទិវាកុមារអន្តរជាតិផងនោះក៏មានបុគ្គលដែលមានឥទ្ធិពលមកពីវិស័យផ្សេងៗនៃសង្គមកម្ពុជា រួមទាំងមាតាបិតាសិស្សសរុបជាង 150 នាក់ បានចូលរួមអបអរសាទរដោយមានការសម្តែងរបស់ក្មេងៗ និងទស្សនាបរិវេណសាលាថ្មីដែលផ្តល់ការ អប់រំបឋមសិក្សា និងបឋមសិក្សា រួមនឹងការប្រគល់រង្វាន់ប្រចាំឆ្នាំលើកដំបូងរបស់សាលា ដែលក្នុងនោះសិស្សចំនួន 6 នាក់បានទទួលពានរង្វាន់ Principal's Salopian Virtues Award

 ក្នុងឪកាសនោះឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានអបអរសាទរថា សាលា Shrewsbury ថ្មីនេះ ផ្តល់ឱ្យកុមារគ្រប់រូបនូវឱកាសល្អបំផុតសម្រាប់ការអភិវឌ្ឍន៍រួម ដោយសង្កត់ធ្ងន់ថា ដំណាក់កាលដំបូងនៃជីវិត គឺជាដំណាក់កាលមាសសម្រាប់ការសិក្សា។ SISPP កំពុងដាក់ មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជីវិតរបស់កុមារគ្រប់រូបជាមួយ នឹងការអប់រំដែលមានស្តង់ដារខ្ពស់ ដែលរួមមានការអភិវឌ្ឍជំនាញទន់ ចរិតលក្ខណៈ និងគុណតម្លៃដ៏រឹងមាំ។ឯកឧត្តមបណ្ឌិតបន្តថា ដោយសារតែកត្តាសុខសន្តិភាពនេះទើបបានធ្វើឲ្យសាលាស្តង់ដារអន្តរជាតិជាច្រើនបានបង្កើតឡើងក្នុងប្រទេសកម្ពុជា ហើយបានផ្តល់ឪកាសឲ្យកុមារកម្ពុជានិងកុមារបរទេសជាច្រើនរស់នៅក្នុងប្រទេសកម្ពុជាបានចូលសិក្សាផងដែរនោះ។

ស្ថាបនិកនាយកសាលា លោក Toby Waterson នៃសាលាអន្តរជាតិ Shrewsbury ភ្នំពេញ បន្ទាប់ពីបានបង្ហាញវិញ្ញាបនបត្រទទួលស្គាល់ដល់កុមារម្នាក់ៗដែលរីកចម្រើននៅ SISPP ក្នុងដំណើរការដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការឈ្នះជើងឯកនោះបានថ្លែងឲ្យដឹងថាសាលាអន្តរជាតិ Shrewsbury Phnom Penh ទទួលមរតកប្រវត្តិសាស្ត្រ និងឧត្តមភាពផ្នែកអប់រំរយៈពេល 472 ឆ្នាំពីសាលា Shrewsbury ក្នុងចក្រភពអង់គ្លេស ហើយផ្តល់ឱ្យឪពុកម្តាយក្នុងទីក្រុងភ្នំពេញនូវជម្រើសថ្មីនៅពេលស្វែងរកការអប់រំលំដាប់ពិភពលោកសម្រាប់កូនៗរបស់ពួកគេ។ បរិវេណសាលាត្រូវបានសាង សង់ឡើងជាពិសេសសម្រាប់ថ្នាក់មត្តេយ្យ និងអាយុបឋម សិក្សា ដែលរចនាឡើងតាមស្តង់ដារអង់គ្លេស និងបំពាក់ដោយបរិក្ខារឯក ទេស រួមមាន អាងហែលទឹក សាល​កីឡា ទីលាន​បាល់ បោះ បន្ទប់តន្ត្រី ស្ទូឌីយោរាំ បន្ទប់​សិល្បៈស្ទូឌីយោល្ខោន មន្ទីរពិសោធន៍វិទ្យាសាស្ត្រ ឈុតកុំព្យូទ័រ ថ្នាក់រៀនរចនា និងបច្ចេកវិទ្យា សាលប្រជុំ បណ្ណាល័យ កន្លែងកម្សាន្ត/កីឡាក្នុងនិងក្រៅផ្ទះ ។ រីឯបរិវេណសាលាថ្មីនឹងបន្តរៀបចំការបង្រៀនថ្នាក់តូច ដោយមានតែពីរថ្នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់នៅក្នុងសាលាបឋមសិក្សា ដោយផ្តល់ការអប់រំភាសា អង់ គ្លេសដែលមានគុណភាពខ្ពស់ជាបន្ត បន្ទាប់ដល់សិស្ស៕ អត្ថបទ÷ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        123
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        102
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm