ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កីឡា​ជួប​សំណេះសំណាល​គ្រូ​ថ្មី​ចំបាប់​ដែល​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិក​

2021/08/10 05:42:37 pm        151

​ចំបាប់៖ ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​អគ្គលេខាធិការ​រង​គណៈ​កម្ម​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានអនុញ្ញាត​ឲ្យ​លោក Caesy Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាជួប​សម្តែង​ការគួរសម និង​បង្ហាញ​នូវ​វត្តមាន​គ្រូ​ជម្រើសជាតិ​ចំបាប់​កម្ពុ​ជាថ្មីគឺ​លោក Komeil Ghasemi ដែលជា​គ្រូបង្វឹក​ជនជាតិ​អ៊ីរ៉ង់ និង​ជា​អតីត​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក។​

​ជំនួប​សំណេះសំណាល​នេះបានធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មួយកន្លែង កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២១ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាបានប្រកាស​លោក Komeil Ghasemi ជា​គ្រូបង្វឹក​ជម្រើសជាតិ​ចំបាប់​កម្ពុជាក្រោម​កិច្ចសន្យា​រយៈពេល ១​ឆ្នាំតាមរយៈ​គម្រោង​អភិវឌ្ឍ​កីឡា​របស់​គណៈ​កម្ម​ការ​ជាតិ CAMSOC បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ពី​សំណាក់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC កាលពី​ថ្មីៗ។​ ​ក្នុងនាម​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្នុងនាម​អគ្គលេខាធិការរង​គណៈ​កម្ម​ការ​ជាតិ CAMSOC ឯកឧត្តម អ៊ុក សិទ្ធ​ជាតិ បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​បង្វឹក Komeil Ghasemi ដែល​បានមក​ដឹកនាំ​បង្វឹក​ដល់​ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា ដើម្បី​សម្រួច​បច្ចេកទេស និង​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាមនា​ឆ្នាំ​២០២២ ពិសេស​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង។​

​គួរ​ដឹងថា មុន​វិវត្តន៍​ខ្លួន​ជា​គ្រូបង្វឹក​លោក Komeil Ghasemi គឺជា​អតីត​កីឡាករ​ឆ្នើម​អ៊ីរ៉ង់ដោយ​ធ្លាប់​ឈ្នះ​មេដាយមាស​អូឡាំពិកទីក្រុង​ឡុងឆ្នាំ​២០១២ លើ​ប្រភេទ​ទម្ងន់ ១២០​គីឡូក្រាម និង​ឈ្នះ​មេដាយប្រាក់​អូឡាំពិកទីក្រុង​រី​យ៉ូឆ្នាំ​២០១៦ លើ​ប្រភេទ​ទម្ងន់ ១២៥​គីឡូក្រាម។ លើសពីនេះ លោក​ក៏​ធ្លាប់​ឈ្នះ​មេដាយប្រាក់​ពិភពលោកកាលពី​ឆ្នាំ​២០១៤ និង​ឈ្នះ​មេដាយមាស​ជើង​ឯក​ទ្វីបអាស៊ីឆ្នាំ​២០១៤ រួមទាំង​ឈ្នះ​មេដាយប្រាក់​ជើងឯក​ទ្វីបអាស៊ី ២​សម័យកាលពី​ឆ្នាំ​២០​១​១ និង​ឆ្នាំ​២០១៥ ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        36
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        61
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm